ភ្នំពេញ៖ បើទោះបីជាក្រុមមេខ្លោងជួញដូរគ្រឿងញៀន ប្រើរូបភាពឲ្យក្មេងមិនទាន់គ្រប់អាយុមកធ្វើសកម្មភាពចែក ចាយនិងជួញដូរគ្រឿងញៀនយ៉ាងណាក៏ដោយ តែនៅមិនផុតពីភ្នែកសមត្ថកិច្ចនោះឡើយ ជាក់ស្តែងកាលពីវេលាម៉ោង២២និង១០នាទី នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចប្លុករោង ចក្រឆ្នាំង ផ្លូវរថភ្លើង ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយកំលាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាន នគរបាលខណ្ឌទួល គោកបានសហការជាមួ យកំលាំងកងអនុសេនាតូចអន្តរាគមន៍ពិសេ សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ក្នុងនោះមានអនិតិជន១នាក់ជាក់ស្តែងពីបទ ជួញដូរខុសច្បាប់នូវសារជាតិញៀន។
ជនសង្ស័យចំនួន៣នាក់ ១-ឈ្មោះសែន សេរី ភេទប្រុស អាយុ១៣ឆ្នាំ (ជាអនីតិជន)មុខរបរមិនពិប្រាកដ ស្នាក់នៅ ផ្ទះលេខ៥១ ផ្លូវលេខ៣៣៦ ភូមិ២ សង្កាត់ ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ២-ឈ្មោះលី ចក្រី ហៅចក្រី ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្តុំវត្តញាណរង្សី ផ្លូវបេតុង សង្កាត់ទួលសង្កែ ខណកឌឬស្សីកែវ រាជធា នីភ្នំពេញ ៣-ឈ្មោះអែម ដានីត ហៅនីត ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រា កដ ស្នាក់នៅផ្ទះជួលម្តុំវត្តញាណរង្សី សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យករួមមាន ៖ ក្រាមពណ៌សថ្លាចំនួន៥៤ថង់តូចនិង១ថង់ ធំ(ដែលសង្ស័យជាគ្រឿងញៀនប្រភេទម៉ា
ទឹកកក) លុយខ្មែរចំនួន៣០០៨០០៛និងលុយដុល្លា ចំនួន៧២$ ទូរស័ព្ទ០១គ្រឿងម៉ាកSamsung ពណ៌ស កូន ពិលជ័រពណ៌បៃតងចំនួន២ ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់កំពុងឃាត់ ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបា លខណ្ឌទួលគោកដើម្បីធ្វើការសាកសួរនិង កសាងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នពេញចាត់ការតាមច្បាប់ ៕ ស តារា