និសិត្សវិទ្យាស្ថានស៊ីតិចម្នាក់ត្រូវជនមិនស្គាល់មុខចូលផ្ទះចាក់សម្លាប់ សង្ស័យរឿងជំពាក់លុយ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជានិសិត្សនៅវិទ្យាស្ថានស៊ីតិចត្រូវបានជនមិនស្គាល់មុខកាប់សម្លាប់ស្លាប់ក្នុងថ្លុកឈាមយ៉ាងសាហាវព្រៃផ្សៃដោយសង្ស័យរឿងជំពាក់លុយមិនទាន់សង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៩ ខែធ្នូឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ១១E3z ផ្លូវឌឿងហែម ក្រុម៦ ភូមិ៦ សង្កាត់មនោរម្យ ខណ្ឌ៧មករា។

ជនរងគ្រោះឈ្មោះ ម៉េង ធៀង ភេទប្រុស២០ឆ្នាំមុខរបរជានិសិត្សឆ្នាំទី៣ផ្នែកIT នៅវិទ្យាស្ថានស៊ីតិច ស្នាក់កន្លែងកើតហេតុខាងលើ មានស្រុកកងមាស ឃុំធ្លុកជ្រៅ ខេត្តកំពុងចាម។ ចំណែបងប្រុសបង្កើត មានឈ្មោះ ម៉េង សៀង អាយុ២៥ មុខនិស្សិត ឆ្នាំទី៦ផ្នែកពេទ្យ ស្នាក់នៅជាមួយគ្នា។

បច្ចុប្បន្នសមត្ថកិច្ចកំពុងចុះអន្តរាគមន៍ពិនិត្យកន្លែងកើតហេតុ៕

rak4 rak2 rak5 rak6 rak1 rak3

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print