ខេត្តកំពង់ចាម ៖ មនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារ គ្រោះថ្នាក់ចរាចររវាង រថយន្តតាកូម៉ាបើកមកបុករឺម៉កម៉ូតូពីក្រោយ ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៣ៈ២០នាទី ថ្ងែទី ២៩ ខែធ្នូ ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៦ ចំណុចខាងត្បូងថ្នល់កែង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ។
ប្រភពពីសម្មត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរកើតឡើងរវាង រថយន្តនិង ម៉ូតសណ្ដោងរ៉ុម៉ក ដោយ រថយន្ត ១ គ្រឿងម៉ាក តាកូម៉ាពណ៍ ស្លែ ផ្លាកលេខ ភ្នំពេញ 2H 8941 អ្នកបើកបរ បានរត់គេចខ្លួនបាត់ ដែលមានទិសដៅពីជើងទៅត្បូង ដល់ចំណុចខាងលើបានបុកជាមួយ ម៉ូតូសណ្ដោងរ៉ុម៉ក ឈ្មោះសៅសុខ ឌុល ភេទប្រុស អាយុ ៣៤ មានទីលំនៅ ភូមិចុងដូង ឃំុចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលមានទិសដៅ ស្របទិសគ្នា បានស្លាប់បាត់បង់ជីវិត ។
សម្មត្ថកិច្ចបានឲ្យដឹងថា ក្រោយនគរបាលជំនាញចរាចរចះុត្រួតពិនិត្យវាស់វែងរួចសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារ ចំណែកអត្តសញ្ញាណជនបង្កសម្មត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនយកមកទទួលខុសត្រូវចំពោះមុខច្បាប់ ៕ វណ្ណះ















