បុរសម្នាក់ស្លាប់ដោយសារបាក់រណ្តៅត្បូងនៅស្រុកបកែវ

ចែករំលែក៖

ខេត្តរតនគិរី៖ មានករណីបាក់រណ្តៅត្បូងមួយកន្លែងបណ្តាលឲ្យជនរងគ្រោះបាត់បង់ជីវិត ។ ហេតុការណ៍បាក់រណ្តៅត្បូងនេះបានកើតឡើងកាលពីវេលាម៉ោង១នឹង៤៥នាទីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅត្រង់ចំណុចបរកែវចាស់ក្រោយសាលាអនុវិទ្យាលយ័បរកែវ ស្ថិតនៅភូមិ១ ឃុំ ឡាមិញ ស្រុកបកែវ ខេត្តរតនគិរី។

តាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទឹម ម៉ាញ ភេទ ប្រុសអាយុ២៨ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិ១ (បរកែវចាស់) ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។

បច្ចុប្បន្នសពត្រូវបានសាច់ញាតិ កំពុងនាំគ្នាជីករណ្តៅថ្មីដើម្បីយកសាកសពចេញ នឹងយកទៅធ្វើបុណ្យតាមប្រពៃណី ។

គួររំលឹកផងដែរថា ករណីបាក់រណ្តៅត្បូងបណ្តាលឲ្យមានមនុស្សស្លាប់ជារៀងរាល់ថ្ងៃនេះ ពុំមានឃើញអាជ្ញាធរមូលដ្ឋានចុះហាមឃាត់ឡើយឬមួយដោយសារលាភសក្ការ:? ៕ វុទ្ធឦសាន

...

fe700fe7-d3f6-45fc-8362-e64e1fd9ab4f 16df09b4-f22f-4e67-aae3-46258c05fe4f-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print