រំដោះសត្វទន្សោងមួយក្បាលកំពុងជាប់អន្ទ្រាក់ព្រាន

ចែករំលែក៖

ខេត្តបាត់ដំបង ៖ កម្លាំងកងរាជអាវុធហត្ថស្រុករុក្ខគិរីបានជួយសង្គ្រោះសត្វទន្សោងមួយក្បាល ដែលកំពុងជាប់អន្ទាក់ព្រានព្រៃ នៅចំណុចដាពង្រ ក្នុងភូមិសាស្ត្រ ឃុំបាសាក់ ស្រុករុក្ខគិរី  កាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ។ ដែលសត្វទន្សោងមួយក្បាលនេះទំនង ទើបជាប់អន្ទាក់ព្រានព្រៃ ហើយត្រូវប្រពលរដ្ឋបានប្រទះឃើញក៏រាយការណ៍ ជូនសមត្ថកិច្ច ។

ប្រជាពលរដ្ឋបានឱ្យដឹងថា សត្វទន្សោង នោះទំនងទើបជាប់អន្ទាក់ ទើបម្ចាស់អន្ទាក់មិនដឹងតែបើម្ចាស់ដឹងប្រហែលសត្វព្រៃដ៏កម្រមួយក្បាលនេះមិនអាចរស់ទេ ។ មន្ត្រីអាវុធហត្ថសន្និដ្ឋានថាម្ចាស់អន្ទាក់អាចជាមនុស្សរស់នៅក្នុងមូលដ្ឋាននេះ ។

អ្នកភូមិបញ្ជាក់ថា សត្វព្រៃនៅតំបន់នោះកំពុងរងការបាញ់សម្លាប់ និងដាក់ អន្ទាក់ពីក្រុមព្រានព្រៃ ជារៀងរាល់ថ្ងៃដោយគ្មានការបង្ក្រាបទប់ស្កាត់ ឬចុះបង្ក្រាប ពីសមត្ថកិច្ច ឬមន្ត្រីជំនាញទោះបច្ចុប្បន្នមានជនទុច្ចរិតខ្លះបានប្រើប្រាស់់ខ្សែរចរន្តអគ្គិសនីដាក់ពង្រាយក្នុងព្រៃឆក់សត្វព្រៃគ្រប់ប្រភេទផង ព្រោះកន្លងមកក៏ធ្លាប់ឆក់មនុស្សស្លាប់ដែរ ។

មន្ត្រីកងរាជអាវុធហត្ថស្រុករុក្ខគិរីបានឲ្យដឹងថា ក្រោយពីសង្គ្រោះសត្វទន្សោងនេះចេញពីអន្ទាក់ព្រានព្រៃ កម្លាំងកងរាជអាវុធហត្ថបានដឹកសត្វទន្សោងនោះទៅរក្សាទុកនៅសាលាឃុំបាសាក់ទុកប្រគល់ឲ្យ មន្ត្រីរដ្ឋបាលព្រៃឈើយកទៅលែងនៅព្រៃអភិរក្សណាមួយឲ្យគង់វង់ព្រោះប្រភេទ សត្វកម្រ ៕ ដ្រេហ្គន

...

1 2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print