រថយន្តកុងតឺន័របុករថយន្តដឹកកម្មកររោចក្រស្លាប់របួស១៩នាក់នៅស្រុកព្រៃនប់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖  កាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦មានករណីគ្រោះថ្នាក់ចារាចរមួយកើតឡើងនៅលើផ្លូវជាតិលេខ៤ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុដោយរថយន្តធុនធំដឹកទូរកុងតឺន័របើកបុកគូទរថយន្តសាំយ៉ុងដឹកកម្មកររោងចក្រពីក្រោយបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ហើយបានស្លាប់ពេលបញ្ជូនទៅ គ្លីនិកឯកជននិងកម្មករ កម្មការីនី១៨នាក់ផ្សេងទៀតរងរបួស ។ក្រោយកើតហេតុតៃកុងរថយន្តទាំង២គ្រឿងបាននាំគ្នារត់គេចបាត់ស្រមោលភ្លាមៗដែរ។

ករណីគ្រោះថ្នាក់នេះគេសង្ស័យថារថយន្តដឹកកុងតឺន័រអាចបើកជែងរថយន្តសាំយ៉ុងដឹកកម្មករតែជេងមិនផុតក៏វាក់ជាមួយរថយន្តបើកមកពីខាងមុខ ស្ថិតក្នុងស្ថានការណ៌បែបនេះតៃកុងភ័យក៏ទាញចង្កូតមកស្តាំវិញហើយក៏បុកគូថនិងរុញរថយន្តសាំយ៉ុងដឹកកម្មករពីក្រោយធ្លាក់ផ្កូវតែម្តងទៅ។

ក្រោយកើតហេតុភ្លាមគេឃើញកម្លាំងកងរាជអាវុធហត្ថស្រុកជាច្រើននាក់ចុះទៅការពារនិងជួយសម្រួលចរាចរណ៌នៅកន្លែងកើតហេតុបញ្ជូនជនរងគ្រោះដែលរបួសទៅសង្គ្រោះ។

មន្ត្រីកងរាជអាវុធហត្ថស្រុកបានឲ្យដឹងថារថយន្តបង្កហេតុ ពាក់ក្បាលអាមេរិកកាំងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C 7699 បើកក្នុងទិសដៅពីត្បូងទៅជើងមកដល់កន្លែងកើតហេតុបានបុកពីក្រោយរថយន្ត ម៉ាកសាំយ៉ុងពណ៌សំបកឪឡឹកពាក់ស្លាកលេខព្រះសីហនុ2AG 8230 បណ្តាលឲ្យប៉ើងធ្លាក់ទៅគៀនផ្លូវហើយកៀបបុរសរងគ្រោះស្ទើរតែដាច់ភ្លៅខាងស្តាំនិងបែកគ្រឿងក្នុងធ្ងន់ធ្ងរហើយបានស្លាប់នៅគ្លីនិកឯកជន។
មន្ត្រីអាវុធហត្ថបានឲ្យដឹងទៀតថា ជនរងគ្រោះដែលស្លាប់មានឈ្មោះហេង ង៉ែត ភេទប្រុសអាយុ27ឆ្នាំមុខរបរកម្មករមានទីលំនៅភូមិព្រែកក្រាញ់ឃុំសាមគ្គីស្រុកព្រៃនប់ខេត្តព្រះសីហនុ។

បច្ចុប្បន្ន រថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់ ៕   ឆ្លាម សមុទ្រ

...

img_4726 img_4727 img_4728-768x432 img_4725 img_4724

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print