ផឹកស៊ីស្រវឹងទាស់ពាក្យសម្តីគ្នាផ្ទុះហិង្សាឡើង ម្នាក់ដេកពេទ្យ ម្នាក់ទៀតត្រូវនគរបាលចាប់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ធំ៖  កម្លាំងអធិការដ្ឋាននគរបាលស្រុកបារាយណ៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចុងដូង បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ប្រើអំពើហិង្សាដោយចេតនា ដោយប្រើដំបងវាយទៅលើជនរងគ្រោះនៅពេលដែលផឹកស៊ីស្រវឹងបណ្តាលឲ្យបែកក្បាលរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នៅចំណុចភូមិទួលដំណាក់  ឃុំចុងដូង ស្រុកបារាយណ៍  ខេត្តកំពង់ធំ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះធី ឡែន ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរមិនពិតប្រាកដ រស់នៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានវាយទៅលើជនរងគ្រោះឈ្មោះអូន ធី ភេទប្រុស អាយុ ១៨ឆ្នាំ  រស់នៅភូមិគូ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានរបួសចំពីលើក្បាលដេរ(១២ថ្នេរ)។

ចំណែកជនបង្កត្រូវបានសមត្ថកិច្ចឃាតខ្លួនបញ្ចូនទៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីកសាងសំណុំរឿងដោះស្រាយគ្នាតាមនីតិវិធី ច្បាប់៕

img-20161231-wa0007

...

ដោយ៖ ប៊ុន រិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print