មិនចេះអស់! ឃាត់ជនសង្ស័យប្រើប្រាស់គ្រឿងញៀន២៦នាក់ នៅមុខមន្ទីរពេទ្យលោកសង្ឃ

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចចម្រុះខណ្ឌសែនសុខ សហការជាមួយសមត្ថកិច្ចរាជធានីបានចុះបង្ក្រាបទីតាំងប្រើប្រាស់គ្រឿងញៀនមួយកន្លែង ដែលជាកន្លែងចរាចរណ៍គ្រឿងញៀនដុះស្លែដ៏ធំល្បីឈ្មោះនៅម្តុំមុខអតីតពេទ្យលោកសង្ឃ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ ចំនួន២៦នាក់និងរួមទាំងវត្ថុតាងមានថ្នាំញៀននិងសម្ភារសេពមួយចំនួនទៀត កាលពីម៉ោង២១កន្លះនាយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងទីតាំងមួយកន្លែងទៀត ត្រង់ចំណុចបន្ទប់ជួលគ្មានលេខ ស្ថិតក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌ បានមានប្រសាសន៍ថា ដោយមានបទបញ្ជារពីលោកអគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញនិងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផង បាន បញ្ជាឲ្យលោកចុះសហការនិងធ្វើរដ្ឋបាលនៅចំណុចខាងលើដែលជាតំបន់ស្មុកស្មាញទើបលោកដឹកនាំកម្លាំងចុះមកបង្ក្រាបឲ្យដូចភ្លៀងរលឹម ក្នុងនោះឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនបានចំនួន២៦នាក់ ស្រីម្នាក់ ហើយនិងដកហូតគ្រឿងញៀន២កញ្ចប់តូច ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនព្រមទាំងម៉ូតូ៧គ្រឿង យកទៅសួរនាំនៅអធិការដ្ឋានខណ្ឌសែនសុខ។

មួយរយៈចុងក្រោយនេះនគរបាលខណ្ឌសែនសុខ បានបើកយុទ្ធនាការចុះបង្ក្រាបដោយចុះធ្វើការជាប់ៗគ្នាទាំងយប់ទាំងថ្ងៃ និងបានប្រមូលក្រុមក្មេងស្ទាវៗដែលតែងតែដើរចោលផ្ទះមកប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀន និងខ្លះមកលេងល្បែងសុីសងខុសច្បាប់ជាច្រើននាក់ បច្ចុប្បន្នក្រុមជនសង្ស័យប្រើប្រាស់គ្រឿងញៀនរួមទាំងវត្ថុតាងខាងលើត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋានគរបាលខណ្ឌសែនសុខ ដើម្បីត្រៀមបញ្ជូនទៅតុលាការ៕

tong3 tong5 tong6 tong1 tong2 tong4 tong

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print