អាកាសធាតុត្រជាក់ខុសប្រក្រតីផ្លូវថ្នល់នៅប្រទេសកាណាដាក្លាយជាទីលានជិះស្គី

ចែករំលែក៖

ចំពោះមនុស្សមួយចំនួន អាកាសធាតុ ត្រជាក់ធ្លាក់ព្រិលបែរជាមានអារម្មណ៏ សប្បាយរីករាយ ដោយអាចចេញទៅជិះ ស្គីលើព្រិល បានទាំងនៅមុខផ្ទះរបស់ខ្លួន។ ប៉ុន្តែក៏មានមនុស្សមួយចំនួនមិនសប្បាយចិត្តដែរ ដោយការធ្លាក់ព្រិលបានរារំាងដល់សកម្មភាពរកសុីរបស់ពួកគេ។

នៅតាមដងផ្លូវក្នុងទីក្រុង Ontario ក្នុងប្រទេសកាណាដា ទើបតែបានឆ្លង កាត់ព្យុះព្រិលជាទ្រង់ទ្រាយធំ នៅពេល ដែលអាកាសធាតុត្រជាក់ក្រោមសូន្យ អង្សាសេ។ នៅតំបន់មួយចំនួនតាមដងផ្លូវមានព្រិលធ្លាក់កម្រាស់ដល់ទៅ ២សង់ ទីម៉ែត្រ ធ្វើឲ្យការបើកបរជួបផលលំបាកយ៉ាងខ្លាំង និងគ្រោះថ្នាក់គ្រប់ពេលដោយសារតែមិនអាចចាប់ហ្វ្រាំងបាន។

មន្ត្រីទទួលខុសត្រូវបានស្នើដល់ពល រដ្ឋកាត់បន្ថយការធ្វើដំណើរថ្មើរជើង ឬបើក បររថយន្ត ជៀសវាងគ្រោះថ្នាក់កើតឡើងដោយផ្លូវរអិល។ ប៉ុន្តែចំពោះពលរដ្ឋមួយ ចំនួនពិសេសយុវវ័យ បានចេញទៅក្រៅ ផ្ទះដើម្បីជិះស្គីទឹកកកយ៉ាងសប្បាយ៕

skating-1 skating-2 skating-3

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print