យ៉ាងតិចមានមនុស្ស៦នាក់បានស្លាប់បាត់បង់ជីវិត និងរបួសធ្ងន់ស្រាល២២នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ម្សិលមិញ

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១៤លើក (យប់៥លើក) បណ្តាលឲ្យមនុស្សស្លាប់៦នាក់ (ប្រុស) រងរបួសធ្ងន់១៨នាក់ (ស្រី៥នាក់) និងរងរបួសស្រាល៤នាក់ (ស្រី២នាក់) ។

របាយការណ៍ដដែលឲ្យដឹងថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៤លើកនេះ បានបណ្តាលឲ្យខូចខាត យានយន្តសរុបចំនួន២២គ្រឿង ក្នុងនោះមានម៉ូតូចំនួន១៣គ្រឿង រថយន្តធុនតូចចំនួន៥គ្រឿង , រថយន្តធុនធំ២ គ្រឿង , ថ្មើរជើង២នាក់ ។ មូលហេតុដែលបណ្ដាលឲ្យកើតមានករណី គ្រោះថ្នាក់ចរាចរណ៍រួមមាន ៖ បើកលឿន ៩លើក (ស្លាប់២នាក់) , ជែង២លើក (ស្លាប់២នាក់) , ស្រវឹង១លើក , បត់គ្រោះថ្នាក់ ១លើក (ស្លាប់១នាក់) , កត្តា យានយន្ត ១លើក (ស្លាប់១នាក់) ។ ចំណែកយានយន្តបង្កហេតុរួមមាន ៖ ម៉ូតូ៥លើក , រថយន្តធុនតូច៥ លើក(រត់១ លើក) , រថយន្តធុនធំ៣លើក , ត្រាក់ទ័រ១លើក ។

របាយការណ៍ដដែលឲ្យដឹងទៀតថា រាជធានី-ខេត្ត ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់រួមមាន ៖ ខេត្តកំពង់ចាម ១លើក (ស្លាប់២នាក់) , កំពត១លើក (ស្លាប់១នាក់) របួស២នាក់ (ស្រី១នាក់) , រាជធានី២ លើក (ស្លាប់១នាក់ របួស៦នាក់ ស្រី៥នាក់) , ពោធិ៍សាត់១លើក (ស្លាប់១នាក់) និងខេត្តស្វាយរៀង១លើក ស្លាប់១នាក់ របួស២នាក់ ។

របាយការណ៍បញ្ជាក់ឲ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល១ថ្ងៃ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៤លើក , ស្លាប់៦នាក់ , របួសធ្ងន់១៨នាក់ និងរបួសស្រាល៤នាក់ ,របួសសរុប ២២នាក់ ៕ ជាយក្រុង

...

nkd-12-31-2016-1 nkd-12-31-2016-3 nkd-12-31-2016-41a2229b4-ac3b-402f-b636-567847ce6af0

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print