កីឡាករខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar បានទិញភូមិគ្រឹះថ្មីក្នុងតម្លៃ២០លានរៀល (ប្រាក់រៀលប្រេស៊ីល) ឬស្មើ នឹង៩លានដុល្លារដែលមានទីតាំងមិនឆ្ងាយ ប៉ុន្មានពីរដ្ឋធានី Rio de Janeiro ប្រទេស ប្រេស៊ីលនោះទេ ។
ភូមិគ្រឹះខ្សែប្រយុទ្ធឆ្នើមមកពីក្លិប Barcelona មានផ្ទៃដី១០.០០០ម៉ែត្រការ៉េ ស្ថិត នៅតំបន់មួយឈ្មោះថា Mangaratiba ដែល មានបន្ទប់គេង៦, វាលសម្រាប់ចុះចត ឧទ្ធម្ភាគចក្រតារាងវាយកូនបាល់ និងកន្លែង ហាត់កីឡា Gym ជាដើម ។
តំបន់ភាគខាងត្បូងនៃទីក្រុង Rio de Janeiro មានដូចជា Mangaratiba, Angra dos Reis និង Isla Grande គឺជាទីតាំងពេញ និយមសម្រាប់កីឡាករ, តារាភាពយន្ត និងបុគ្គលល្បីៗចូលចិត្តទៅរស់នៅទីនោះ។ កីឡាករ Neymar បានទៅសម្រាកនៅភូមិគ្រឹះខាងលើនេះលើកដំបូងកាលពីថ្ងៃបុណ្យ ណូអែល និងបុណ្យឆ្លងឆ្នាំពេលដែលគេ មានពិធីជួបជុំជាមួយមិត្តភក្ដិ ៕
...
ដោយ៖ ដេវីត