ព្រឹត្តិការណ៍ដែលអាចធ្វើឲ្យពិភពលោកប្រែប្រួលនៅក្នុងឆ្នាំ២០១៧

ចែករំលែក៖

ព្រឹត្តិការណ៍នយោបាយដែលនឹងកើតឡើងនៅក្នុងឆ្នាំ២០១៧ អាចធ្វើឲ្យប្រែ ប្រួលពិភពលោកទាំងមូល។ នៅក្នុងឆ្នាំ ២០១៧ នេះមនុស្សជាច្រើនរំពឹងថានឹងមានភាពល្អប្រសើរជាងឆ្នាំ២០១៦ ប៉ុន្តែមាន ហេតុការណ៍ជាច្រើនដែលពិភពលោក ប្រឈមមុខ ពិសេសគឺព្រឹត្តិការណ៍ធំៗ ដែលនឹងអាចកើតឡើងនៅក្នុងឆ្នាំ២០១៧ ៖

១-ដូណាល់ ត្រាំ ចូលកាន់តំណែង ប្រធានាធិបតី
នៅថ្ងៃទី២០ ខែមករាឆ្នាំ ២០១៧ លោក ដូណាល់ ត្រាំ នឹងស្បថចូលកាន់តំណែង ក្លាយជាប្រធានធិបតីទី៤៥របស់អាមេរិក។ ក្រោយពេលលោកឡើងកាន់តំណែង នយោបាយប្រទេសមហាអំណាចទី១លើពិភពលោកអាចនឹងផ្លាស់ប្តូរធ្វើឲ្យពិភពលោកទាំងមូលត្រូវផ្លាស់ប្តូរដូចគ្នា ។

២-ពិភាក្សាពីលក្ខខណ្ឌ Brexit
នៅថ្ងៃទី៣១ខែមីនា កិច្ចពិភាក្សា Brexit ដឹកនាំដោយនាយករដ្ឋមន្ត្រីអង់គ្លេសលោក ស្រីTheresa May ។ តាមគម្រោងអង់គ្លេសនឹងចាកចេញពីអឺរ៉ុបនៅក្នុងខែមីនាឆ្នាំ ២០១៩ ។

៣-បោះឆ្នោតប្រធានាធិបតីបារាំង
នៅថ្ងៃទី២៣ ខែមេសានឹងមានបោះឆ្នោត ប្រធានាធិបតីបារាំងជុំទី១ ហើយប្រសិនបើការបោះឆ្នោតនោះមិនមានបេក្ខភាពណាអាចយកឈ្នះបានជាង៥០ភាគរយនោះ នឹងត្រូវបោះឆ្នោតជុំទី២នៅថ្ងៃទី៧ ខែ ឧសភា ដោយបេក្ខភាពដែលមានអ្នកគាំទ្រច្រើនបំផុត២រូបប្រកួតប្រជែងបន្ត។

៤-បោះឆ្នោតប្រធានាធិបតីអីុរ៉ង
ប្រធានាធិបតីអុីរ៉ងលោក Hassan Rouhani នឹងបន្តឈរឈ្មោះបោះឆ្នោត អាណត្តិទី២ នៅថ្ងៃទី១៩ ខែឧសភា ។ លោកបានប្រកាសថានឹងមិនអនុញ្ញាតឲ្យ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ លុបកិច្ចព្រមព្រៀងបរមាណូដែលបានចុះ ហត្ថលេខានៅឆ្នាំ២០១៥ នោះទេ។

៥-កិច្ចប្រជុំ G 20
កិច្ចប្រជុំG20 ដែលត្រូវធ្វើឡើងនៅថ្ងៃទី ៧ ខែកក្កដា នោះគឺនៅថ្ងៃនោះដែរលោក ដូណាល់ ត្រាំ នឹងជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក ពូទីន នៅក្នុងកិច្ចប្រជុំ នោះនៅទីក្រុង Hamburg ប្រទេស អាល្លឺម៉ង់។ ជំនួបនោះគឺជាលើកទីមួយដែលប្រទេស មហាអំណាចទាំង២ជួបគ្នា។

៦-អធិការបតីអាល្លឺម៉ង់បន្តឈរឈ្មោះ បោះឆ្នោតអាណត្តិទី៤
អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkelនឹងបន្តឈរឈ្មោះបោះឆ្នោតក្នុងអាណត្តិទី៤ជាបន្តទៀតនៅក្នុងឆ្នាំ២០១៧ ក្នុងពេលដែលប្រទេសជាតិកំពុងប្រឈមនឹងការវាយប្រហារភេរវកម្ម និងការហូរ ចូលនៃជនភៀសខ្លួន។

៧-ចិនបោះឆ្នោតជ្រើសរើសគណៈ កម្មាធិការក្រសួងនយោបាយ
នៅខែតុលានិងខែវិច្ឆិកា ឆ្នាំ២០១៧ ចិន នឹងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការ អចិន្ត្រៃយ៏ ហើយនៅចុងឆ្នាំចិននឹងបើក មហាសន្និបាតបក្សលើកទី១៩ដើម្បីបោះឆ្នោតជ្រើសរើសគណៈដឹកនាំថ្មី។ ក្នុង ចំណោមសមាជិកគណៈកម្មាធិការនយោបាយជាតិទាំង៧មាន៥រូបនិងត្រូវផ្លាស់ប្តូរដោយសារតែមានអាយុច្រើន៕

1 2 3 4

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print