សមត្ថកិច្ចផ្ទុះអាវុធជាច្រើនគ្រាប់ករណីបង្ក្រាបគ្រឿងញៀននៅភូមិត្រពាំងឈូក ឃាត់មនុស្ស៥នាក់

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចផ្ទុះអាវុធជាច្រើនគ្រាប់ករណីបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្ស៥នាក់ដកហូតថ្នាំញៀន១កញ្ចប់តូចធ្វើអោយមានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅតំបន់នោះ។ករណីនេះផ្ទុះអាវុធនេះធ្វើឡើងកាលពីម៉ោង១និង១០នាទីរសៀល ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិបូរីកម្មករ(អតីតភូមិត្រពាំងឈូក)មុខពេទ្យលោកសង្ឃ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រតិបត្តិការខាងលើនេះ ដឹកនាំដោយលោកអនុសេនីយ៍ឯក រឹម មិច នាយផ្នែកការិយាល័យគ្រឿងញៀន និង ដោយមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សៀង សុខនិងកម្លាំងជំនាញជាច្រើនរូបទៀត។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទាំង៥នាក់ដែលឃាត់ខ្លួនខាងលើទី១ឈ្មោះ ផុន ស៊ីផាន ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ទី២ឈ្មោះ ស្វាយ ថាវី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ទី៣ ឈ្មោះ ឈៀវ ស៊ិនហួរ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ទី៤ ឈ្មោះ ទួន ពិសិដ្ឋ ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ទី៥ ឈ្មោះ កូយ ប៊ុនថុន ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ។

សមត្ថកិច្ចបានអោយដឹងថា ករណីផ្ទុះអាវុធនេះគឺជាករណីបង្ក្រាបក្រុមអ្នកប្រើប្រាស់គ្រឿងតែប៉ុណ្ណោះគឺដើម្បីបំបាក់ស្មារតីក្រុមអ្នកប្រើប្រាស់គ្រឿងញៀនទើអាចគ្រាប់គ្រងស្ថានភាពនៅទីនោះបាន។

ប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានប្រាប់ថា ក្រោយពីលឺស្នូរផ្ទុះអាវុធជាច្រើនគ្រាប់ ពួកគាត់មានការភ័យខ្លាចប៉ុន្តែសមត្ថកិច្ច ប្រាប់ថា ស្នូរផ្ទុះអាវុធនេះ គឺខាងការិយាល័យគ្រឿងញៀនរាជធានីភ្នំពេញ ចុះបង្ក្រាបក្រុមអ្នកប្រើប្រាស់គ្រឿង ញៀនប៉ុណ្ណោះ សូមបងប្អូនកុំភ្ញាក់ផ្អើលអី។

ក្រោយកើតហេតុ ជនសង្ស័យទាំង៥នាក់រួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅសាកសួរនៅការិយាល័យរាជធានីភ្នំពេញដើម្បីកសាងសំណុំរឿងចាត់ការបន្ត៕

sey4 sey3 sey1 sey2

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print