ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋដេញចាប់បានវាយម្នាក់មួយដៃមួយជើងបណ្តាលឲ្យរបួសបែកក្បាលហូរឈាមស្រោចខ្លួនបន្ទាប់ពីគាស់បន្ទប់ជួលមីងម្នាក់ជាអ្នកលក់បបរលួចទ្រព្យសមត្តិ តែម្ចាស់គេមកទាន់។
ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ម្ចាស់បន្ទប់ឈ្មោះ ស៊ូមសារុំ ភេទស្រីអាយុ៣៥ឆ្នាំ មុខរបរលក់បបរនៅផ្សារទួលពង្រ។ ជនសង្ស័យមានឈ្មោះ ហន វិសាល អាយុ២៧ មុខរបរកម្មករោងចក្រ ស្នាក់នៅបន្ទប់ជួលម្តុំកាណាសីុធី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមសាក្សីពីម្ចាស់បន្ទប់បានឲ្យដឹងថា នៅមុនពេលកើតហេតុរួបគាត់បានទៅដាំបបរនៅជិតបន្ទប់ជួលចំងាយប្រហែល១៥ម៉ែត្រដោយចាក់សោបន្ទប់ត្រឹមត្រូវខណៈមកវិញស្រាប់តែឃើញទ្វារបន្ទប់ជាប់កន្លះខាងក្នុង ហើយគាត់ក៏គោះទ្វារទើបជនសង្ស័យបើកទ្វារមក ពេលនោះគាត់ក៏បានសួរថាមិចបានចូលបន្ទប់គាត់ចឹង ? ពេលនោះជនសង្ស័យក៏ឆ្លើយថាមកមើលបន្ទប់ទឹកខូច ថារួចជនសង្ស័យក៏ស្ទុះរត់ចេញទៅក្រៅ។
សាក្សីដដែលបានបន្តថា ភ្លាមនោះរូបគាត់បានមើលក្នុងបន្ទប់បានបាត់ទូរស័ព្ទចំនួន៣គ្រឿងទើបស្រែកថាចោរៗទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដេញចាប់ពីក្រោយធ្វើឲ្យជនសង្ស័យភ័យរត់ឡើងទៅលើផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀតទើបចាប់បានវាយទ្រមខ្លួន។
ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានប្រគល់ឲ្យសមត្ថកិច្ចយកទៅសាកសួរនៅប៉ុស្តិ៍ចោមចៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យបន្ត។ នៅចំពោះមុខសមត្ថកិច្ចរួបគេបានសារភាពថា គេជាកូនកំព្រាឪពុកម្តាយហើយក៏ធ្លាប់ចូលគុកម្តងផងដែរ៕
...
ដោយ៖ សុខាសែនជ័យ