លោកស្រី ហ៊ីលឡារី គ្លីនតុន នឹងចូលរួមពិធីស្បថចូលកាន់តំណែងរបស់លោក ដូណាល់ ត្រាំ

ចែករំលែក៖

បេក្ខភាពប្រធានាធិបតីអាមេរិកដែល មិនទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី៨ ខែវិច្ឆិកា កន្លងមកបើទោះបីមានសំឡេងគាំទ្រច្រើនជាងរាប់លាន សន្លឹកក្តីបានប្រកាសថា នឹងចូលរួមនៅក្នុងពិធីចូលកាន់តំណែងរបស់លោក ដូណាល់ ត្រាំ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី នាថ្ងៃទី២០ ខែមករាខាងមុខនេះ។

ការចូលរួមនៅក្នុងពិធីខាងលើគឺតាមការអញ្ជើញរបស់លោក ដូណាល់ ត្រាំ ។ ក្រៅពីគ្រួសារលោកស្រី ហ៊ីលឡារី គ្លីនតុន អតីតប្រធានាធិបតី George W Bush ដែលក៏នឹងចូលរួមក្នុងពិធីនេះជាមួយនឹងភរិយា របស់គាត់ Laura ផងដែរ។

រយៈពេលជាជ្រើនថ្ងៃកន្លងមកគូប្រជែង តំណែងប្រធានាធិបតីដ៏ចម្បងរបស់លោក ត្រាំ បានគេចមុខមិនបង្ហាញខ្លួនជាសាធា រណៈឡើយក្រោយពីចាញ់ឆ្នោតដ៏គួរឲ្យ ភ្ញាក់ផ្អើល ហើយប្រហែល១សប្ដាហ៍ក្រោយ មក ទើបលោកស្រី គ្លីនតុន ធ្វើការបង្ហាញ ខ្លួននៅអង្គការ Children’s Defence Fund ប៉ុន្តែត្រូវគេកត់សម្គាល់ឃើញថា ការសម្រេច ចិត្តបង្ហាញខ្លួននោះគឺជាការលំបាកបំផុត សម្រាប់លោកស្រី៕

clintonhillary_091915getty

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print