នគរបាលប៉ុស្ដិ៍ទន្លេបាសាក់ ចុះបង្ក្រាបជនសង្ស័យ៣នាក់និងថ្នាំញៀន២៤កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី៣នាក់ និងគ្រឿងញៀន២៤កញ្ចប់ រួមជាមួយនិងទូហ្គេមបាញ់ត្រី១ទូ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ទន្លេបាសាក់ធ្វើការចុះបង្ក្រាប នៅវេលាម៉ោង១និង២០នាទីរំលងអធ្រាតថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ នៅចំណុចកន្លែងទូរហ្គេមបាញ់ត្រី ផ្ទះលេខ8GAE_0 ផ្លូវសុធារស ស្ថិតក្នុងក្រុម១ ភូមិ១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន ទី១មានឈ្មោះ ធឿន ចាន់ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅផ្លូវបេតុង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ។ ទី២មានឈ្មោះ កែវចន្ថា ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅផ្លូវ4GBអាគារប៊ូឌីញ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងទី៣ឈ្មោះ វុធ វណ្ណារី ភេទ អាយុ៣០ឆ្នាំ ជាអ្នកកាន់កាប់ទូរហ្គេមបាញ់ត្រី ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅមុននិងឈានដល់ការចុះបង្ក្រាបនោះគឺ កម្លាំងសមត្ថកិច្ចបានល្បាតនិងរឹតបន្តិងកន្លែងកើតហេតុខាងលើ រហូតដល់សង្ស័យថា មានករណីជនសង្ស័យកំពុងតែឈរ(លក់)ជួញដូរគ្រឿងញៀននៅមុខទីតាំងហ្គេមបាញ់ត្រីនោះ កម្លាំងរបស់លោកក៏បានចុះឃាត់ខ្លួនបុរសស្ត្រី២នាក់ដែលធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅនិងកន្លែងកើតហេតុ និងបានរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២៤កញ្ចប់តូច ។ ក្រោយមកកម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនស្ត្រីម្នាក់ទៀតដែលជាអ្នកកាន់កាប់កន្លែងហ្គេមបាញ់ត្រី និងដកហូតទូហ្គេមយកទៅរក្សាទុកនៅសាលាសង្កាត់ទន្លេបាសាក់ ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើរួមនឹងវត្ថុតាងរួចមក សមត្ថកិច្ចបានយកមកសួរនាំ និងឃុំបណ្តោះអាសន្ននៅប៉ុស្ដិ៍នគរបាលទន្លេបាសាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនពួកគេទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការទៅតាមនីតិវិធីច្បាប់ ៕

img_1833 img_1834 img_1835 img_1836 img_1837

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print