ភ្នំពេញ៖ នៅវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខបានចុះប្រតិបត្តិការទ្រង់ទ្រាយធំបង្ក្រាបគ្រឿងញៀននៅម្ដុំភូមិត្រពាំងឈូ មុនមន្ទីរពេទ្យលោកសង្ឃ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាធានីភ្នំពេញ។
នៅក្នុងប្រតិបត្តិការនោះសមត្ថកិច្ចធ្វើការឃាត់មនុស្សប្រុសស្រី៥នាក់ ដែលពាក់ព័ន្ធចូលមកសេពគ្រឿញៀន និងទូហ្គេមបៀ និងទូហ្គេមបាញ់ត្រីចំនួន៨ទូ ។
បច្ចុប្បន្នសមត្ថកិច្ចបញ្ជូនជនសង្ស័យទាំង៨នាក់ រួមនឹងទូហ្គេមមកអធិការនគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់៕
...
ដោយ៖ តុង សីហា