ខ្សែបម្រើអន្តរជាតិបែលហ្សុិក Axel Witsel របស់ក្លិប Zenit St Petersburg បាន បដិសេធសំណើរបស់ក្លិបសេះបង្កង់ Juventus ជើងឯកប្រទេសអុីតាលីដើម្បីទៅ ចូលរួមក្រុម Tianjin Quanjianនៅក្នុង ក្របខ័ណ្ឌកំពូលរបស់ចិន ។
កីឡាករវ័យ២៧ឆ្នាំ Axel Witselនេះបាននិយាយថាវាគឺជាការសម្រេចចិត្តមួយយ៉ាងលំបាកដោយម្ខាងគឺជាក្លិបធំល្បីនៅអឺរ៉ុប និងម្ចាងទៀតគឺជាការផ្តល់ទឹកប្រាក់ច្រើនណាស់សម្រាប់ផ្គត់ផ្គង់ដល់គ្រួសារ។
Axel Witselនឹងទទួលបានថ្លៃឈ្នួល៣០ម៉ឺនអឺរ៉ូក្នុងមួយសប្តាហ៍ឬក៏ស្មើនឹង២១លានអឺរ៉ូក្នុងមួយឆ្នាំ។ ក្លិបយក្សរបស់រុស្ស៊ី Zenit St Petersburgក៏បានបញ្ជាក់នៅលើគេហ ទំព័ររបស់ខ្លួនថា ក្លិបទាំងពីរបានឈាន ដល់កិច្ចព្រមព្រៀងទិញលក់ហើយដោយAxel Witselបានចុះហត្ថលេខាទៅលេងនៅប្រទេសចិនរយៈពេល៥ឆ្នាំ ។
គួរបញ្ជាក់ថា Axel Witsel បានលេងឲ្យក្រុមជម្រើសជាតិចំនួន៧៦ដងពិសេសលេងនៅក្នុងកម្មវិធី World Cup ឆ្នាំ២០១៤ និងយូរ៉ូឆ្នាំ២០១៦៕
ដោយ៖ ដេវីត