ភេរវកម្មកើនឡើងប្រទេសមួយចំនួនមាន គម្រោងឲ្យពលរដ្ឋប្រើប្រាស់កាំភ្លើងសម្រាប់ទប់ទល់

ចែករំលែក៖

កន្លងមកមានតែពលរដ្ឋអាមេរិកប៉ុណ្ណោះ ដែលបានប្រើប្រាស់កាំភ្លើងច្រើនជាងគេ បំផុតលើពិភពលោក។ ពលរដ្ឋអាមេរិក ប្រមាណជាង៨០ភាគរយប្រើប្រាស់កាំ ភ្លើង។ នៅពេលដ៏ខ្លីខាងមុខការប្រើប្រាស់កាំភ្លើងនឹងកើតឡើងទៀតក្រោមការដឹកនាំរបស់លោក ត្រាំ ដោយសារតែលោក បានគាំទ្រការប្រើប្រាស់កាំភ្លើង។

ក្រៅពីអាមេរិកក៏នៅមានប្រទេសមួយចំនួននៅតំបន់អឺរ៉ុបមានគម្រោងអនុញ្ញាតឲ្យពលរដ្ឋប្រើប្រាស់កាំភ្លើងដូចគ្នា។ ជាក់ស្តែងសាធារណរដ្ឋឆេកកំពុងពិចារណាធ្វើវិសោធនកម្មនៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន អនុញ្ញាតឲ្យពលរដ្ឋអាចប្រើប្រាស់អាវុធដោយស្របច្បាប់ដើម្បីការពារប្រឆាំងនឹងភេរវកម្មបន្ទាប់ពីមានការវាយប្រហារជា បន្តបន្ទាប់នៅទីក្រុងប៊ែរឡាំងប្រទេស អាល្លឺម៉ង់ និងទីក្រុងនីសប្រទេសបារាំង រួចមក។

យោងតាមសារព័ត៌មាន RT របស់រុស្ស៊ី ចេញផ្សាយនៅថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ ២០១៧ បានឲ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់លោក មីលែន ឆូវ៉ាន់និក រដ្ឋមន្រ្តីក្រសួងមហាផ្ទៃឆេកថា «ពួកភេរវ ករបានវាយប្រហារដូចដែលយើងបានឃើញ ហើយនៅប្រទេសអឺរ៉ុបខាងលិច និងទីកន្លែង មួយចំនួនទៀតដែលបានបង្កើតឲ្យមានការ ព្រួយបារម្ភផ្នែកសន្តិសុខនៅក្នុងទីសាធារណៈ ជាខ្លាំង»។

បើតាមវិទ្យុក្នុងស្រុករបស់ឆេកឈ្មោះ ប្រាហា បានផ្សាយថា រដ្ឋមន្រ្តីក្រសួងមហា ផ្ទៃរូបនេះគ្រោងនឹងដាក់សំណើសុំឲ្យមានការធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងកាំភ្លើង មុនពេលដែលប្រទេសនេះនឹងមានការបោះឆ្នោតទូទៅនៅខែតុលា ឆ្នាំ២០១៧។

បើតាមទីភ្នាក់ងារព័ត៌មាន CTK បាន ផ្សាយដោយយោងតាមក្រសួងមហាផ្ទៃថា លទ្ធភាពរបស់សា្ថប័នរដ្ឋគឺត្រូវបង្កើនប្រសិទ្ធ ភាពការពារគ្រោះថ្នាក់ និងការខូចខាតផ្សេង ទៀតឲ្យបានឆាប់រហ័សដែលត្រូវបានកំណត់ រួចជាស្រេចនៃការវាយប្រហារ។

ក្រសួងមហាផ្ទៃឆេកបានឲ្យដឹងទៀត ថា តម្រូវការទាំងនេះគឺថាពលរដ្ឋដែលមាន អាវុធប្រើប្រាស់ដោយស្របច្បាប់ ដូច្នេះគឺ ពួកគេអាចការពារខ្លួនឯងប្រឆាំងនឹងភេរវកម្មបាន។ ជាមួយគ្នានោះដែរមន្រ្តីឆេក បានបន្ថែមថា ប្រសិនបើប្រជាជនមានអាវុធ ដោយស្របច្បាប់ហើយគឺនឹងអាចការពារសេរីភាព និងសិទ្ធិជាមូលដ្ឋានរបស់ប្រជា ជនបានជាក់ជាមិនខាន។ សំណើធ្វើវិសោធន កម្មនេះនឹងមិនត្រឹមតែអនុវត្តតែនៅក្នុង សាធារណរដ្ឋឆេក និងប្រជាជននៅប្រទេស អឺរ៉ុបប៉ុណ្ណោះទេ គឺថែមទាំងនៅបណ្តា ប្រទេសសាធារណរដ្ឋថែមទៀតផង៕

usa-2 usa-1

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print