ខេត្តរតនគិរី៖ យុវជនម្នាក់បានស្លាប់ធ្លាយចេញពោះវៀនមកក្រៅយ៉ាងអាណោចអាធម៌បំផុត
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយនេះបានកើតឡើងរវាងគោយន្តកែច្នៃ បុកម៉ូតូ កាលពីវេលាម៉ោង៥នឹង២០នាទីល្ងាច ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចទុលមុខចំការឈ្មោះ ភូ យោង លើកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិ១ ឃុំឡាមិញ ស្រុកបកែវ ខេត្តរតនគិរី។
នគរបាលស្រុកបកែវបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រចំ ចប់ ភេទប្រុស អាយុ៣២ ឆ្នាំជនជាតិទំពួន ជិះម៉ូតូម៉ាកសងកូរ៉េ ពណ៍ក្រហម អត់ស្លាកលេខ ក្នុងទិសដៅពីកើតទៅលិច« មូលហេតុស្រវឹងស្រាជិះចូលគោយន្ត» ជនរងគ្រោះ រស់នៅភូមិគ្លិះ ឃុំសើុង ស្រុកបកែវ ខេត្តរតនគិរី (បានស្លាប់)នៅនឹងកន្លែង។
ប្រភពបានបន្តថា គោយន្តកែច្នៃ បើកបរក្នុងទិសដៅពីលិចទៅកើតត្រង់ចំណុចកើតហេតុខាងលើក៍ម៉ូតូជិះចូលគោយន្តហើយបុកកិនថែមចេញពោះវៀនមកក្រៅ ហើយអ្នកបើកគោយន្ត បានបើករត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងស្រាវជ្រាវរកគោយន្តដើម្បីយកមកដោះស្រាយទៅតាមផ្លូវច្បាប់។ ចំណែកសពត្រូវបាននគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណី។
រីឯម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបកែវ ៕ វុទ្ធឦសាន