ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថ្លែងនៅលើFacebook Pageបញ្ជាក់ថា៖ «សូមជនរួមជាតិ ជាពិសេសយុវជន ចូលរួមអោយបានច្រើនកុះករ នៅក្នុងពិធី ប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៧ នៅកោះពេជ្យ។ នៅរសៀលម៉ោង៥:០០ ថ្ងៃនេះ គឺនឹងមានការប្រគុំតន្រ្តី និងតាំងពិពរណ៌កងទ័ព និងតាំង ពិពរណ៍មហាជន បើកជូនសាធារណៈទស្សនាផងដែរ។ កម្មវិធីនេះគឺនឹងបន្តរហូតដល់ថ្ងៃទី ៨ មករា ២០១៧។ យើងចូលរួមគាំទ្រលើកស្ទួយវិស័យកងទ័ពជាតិ អោយកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត និងចូលរួមបរិច្ចាគ រៃអង្គាសមូលនិធិ ដើម្បីរួមចំណែកជួយ ដល់បងប្អូនអតីតយុទ្ធជនកម្ពុជា។ កម្ពុជាយើង កាន់តែរីកចម្រើន នៅីក្រោមម្លប់សន្តិភាព»៕