មេទ័ពប្រទេសអង់គ្លេស៖ ណាតូមិនអាចទប់ទល់នឹងការគំរាមកំហែងរបស់ប្រទេសរុស្ស៊ីឡើយ

ចែករំលែក៖

ក្រោយពេលបញ្ចប់សង្គ្រាមត្រជាក់ បណ្តាប្រទេសណាតូបានសុំាទៅនឹងបរិយាកាសសន្តិភាពដោយមិនបានត្រៀម លក្ខណៈទប់ទល់នឹងប្រទេសមហាអំណាច យោធាដូចជាប្រទេសរុស្ស៊ីឡើយ។

អតីតមេទ័ពអង់គ្លេសលោក Richard Barrons បានបញ្ជាក់ថា កម្លាំងរបស់ណាតូ ជាយូរណាស់មកហើយមិនដែលចូលកៀក ស្ថានភាពទប់ទល់នឹងសត្រូវដែលមាន កម្លាំងខ្លាំងជាងខ្លួននោះឡើយ។ នៅពេលនេះណាតូមិនស្ថិតនៅក្នុងដំណាក់កាល ត្រៀមលក្ខណៈខ្ពស់នៅក្នុងការធ្វើសង្គ្រាមនោះទេ ហើយបើមានសង្គ្រាមណាតូក៏មិនអាចយកឈ្នះនោះដែរ។

បើទោះបីយ៉ាងនេះក្តីមេបញ្ជាការកង ទ័ពអាមេរិកប្រចាំនៅតំបន់អឺរ៉ុបឧត្តមសេនីយ៍ phipip breedove បានបញ្ជាក់ថា ទីបញ្ជាការកងទ័ពរបស់អាមេរិកនៅតំបន់អឺរ៉ុប EUCOM និងណាតូបានត្រៀមលក្ខណៈ រួចរាល់នៅក្នុងការធ្វើសង្គ្រាមយកឈ្នះរុស្ស៊ី នៅពេលណាចាំបាច់។

លោក Breedlove បញ្ជាក់នៅមុខសភាអាមេរិកកាលពីថ្ងៃទី២៥ ខែកុម្ភៈថា «ដើម្បី ទប់ទលជាមួយរុស្ស៊ី EUCOM បានពិភាក្សា ជាមួយសម្ពន្ធមិតុ្តពីវិធីសាស្ត្រធ្វើសង្គ្រាមយកឈ្នះទៅលើរុស្ស៊ីដែលមានសព្វាវុធ ទំនើបៗជាច្រើន។

ចាប់តាំងពីឆ្នាំ២០១៤មក អាមេរិកនិងណាតូបានផ្តោតសំខាន់ទៅនឹងការពង្រឹងសមត្ថភាពយោធានិងសព្វាវុធក៏ដូចជាស្មារតី ទាហានត្រៀមធ្វើសង្គ្រាមជាទ្រង់ទ្រាយធំជាមួយរុស្ស៊ីដោយសង្គ្រាមនោះមិនអាច អូសបន្លាយរយៈយូរពេលរនោះឡើយគឺត្រូវ តែយកឈ្នះក្នុងរយៈពេលខ្លី។ លោកបន្ត ទៀតថា នៅក្នុងកម្មវិធី ERI ណាតូនឹងដាក់កម្លាំងទាហាននិងអាវុធធុនធ្ងន់នៅអឺរ៉ុបជាប់ ព្រំដែនប្រទេសរុស្ស៊ីមិនមែនដើម្បីធ្វើសមយុទ្ធនោះឡើយគឺត្រៀមធ្វើសង្គ្រាម និង ទប់ស្កាត់ការវាយប្រហាររបស់រុស្ស៊ី។

កាលពីដើមខែកុម្ភៈក្រសួងការពារជាតិអាមេរិកបានស្នើសភាចំណាយប្រាក់ប្រមាណ ៣,៤ពាន់លានដុល្លារសម្រាប់សកម្មភាពយោធានៅតំបន់អឺរ៉ុបរហូតដល់ឆ្នាំ២០១៧។

ក្នុងរយៈពេលពីរទសវត្សកន្លងមកអា មេរិក ណាតូខិតខំប្រែក្លាយរុស្ស៊ីទៅឲ្យជាដៃគូនៅអឺរ៉ុប ប៉ុន្តែការខិតខំនោះមិនទទួលបានជោគជ័យទាំងនោះហើយអាមេរិកចំាបាច់ត្រូវតែមានវិធានការទប់ស្កាត់រុស្ស៊ី។

ឆ្លើយតបទៅនឹងសកម្មភាពរបស់ណា តូ រុស្ស៊ីបានព្រមានចំៗថា សកម្មភាពរបស់ ណាតូគឺជាការឌឺដងខុសទៅនឹងកិច្ចព្រមព្រៀងកន្លងមកដើម្បីរក្សាសន្តិភាពនៅក្នុងតំបន់។

កត្តាដែលជំរុញឲ្យ អាមេរិក ណាតូ និងរុស្ស៊ីផ្ទុះសង្គ្រាមនឹងគ្នានោះគឺបញ្ហាវិវាទនៅក្នុងប្រទេសអ៊ុយក្រែន ពិសេសគឺស៊ីរី។ នៅពេលនេះទួរគីកំពុងតែអុកឡុកស៊ីរីដែល ជាសកម្មភាពមួយអូសទាញរុស្ស៊ីឲ្យចូលជ្រៀតជ្រែកអាចនឹងផ្ទុះសង្គ្រាមដាក់គ្នា។

នៅខាងរុស្ស៊ីវិញ ក្រុងមូស្គូនៅមិនទាន់បញ្ចេញប្រតិកម្មអ្វីនឹងទង្វើរបស់ទួរគី និង អារ៉ាប៊ីសាអ៊ូឌីតទេ តែបានផ្តល់ចំណាប់អា រម្មណ៍នៃទំនាក់ទំនងរវាងរុស្ស៊ីនឹងបស្ចិមលោកទាក់ទងនឹងវិបត្តិនៅស៊ីរី និងនៅអ៊ុយ ក្រែន។ ចំណាប់អារម្មណ៍របស់រុស្ស៊ីត្រូវបាន ថ្លែងចេញពីមាត់របស់លោកនាយករដ្ឋមន្រ្តី ឌីមីទ្រី ម៉េដវេដេវ នៅថ្ងៃសៅរ៍ ទី១៣ កុម្ភៈក្នុងពេលដែលលោកបានចូលរួមនៅក្នុងសន្និសីទអន្តរជាតិស្តីពីសន្តិសុខរៀបចំក្នុងទីក្រុងមុយនិចប្រទេសអាល្លឺម៉ង់។

លោកប្រមុខរដ្ឋាភិបាលរុស្ស៊ីបានកត់សម្គាល់ឃើញពីទំនាក់ទំនងខ្មៅងងឹតរវាងរុស្ស៊ីនឹងបស្ចិមលោកក្នុងរយៈពេលចុងក្រោយនេះដោយសារតែវិបត្តិនៅស៊ីរី និង នៅអ៊ុយក្រែន។ ទំនាក់ទំនងដែលលោក ឌីមីទ្រី ម៉េដវេដេវ មិនញញើតនឹងសន្និដ្ឋាន ថា កំពុងនាំពិភពលោកចូលទៅក្នុងសង្រ្គាម ត្រជាក់ជាថ្មី។ លោកនាយករដ្ឋមន្រ្តីរុស្ស៊ីបានចោទជាសំណួរថា តើពិភពលោកពិតជាត្រូវការឲ្យមានសង្រ្គាមលោកលើកទី៣ ដើម្បីអាចយល់ថា ត្រូវរួមសហការគ្នាជា ជាងប្រឈមមុខដាក់គ្នាឬ?

លោក ម៉េដវេដេវ បានយល់ឃើញថា សហគមន៍អន្តរជាតិបានពួតដៃគ្នាដាក់ គំនាបលើរុស្ស៊ីទាំងវិបត្តិនៅ អ៊ុយក្រែង ក៏ ដូចជានៅស៊ីរី។ ទន្ទឹមគ្នានេះលោកប្រមុខ រដ្ឋាភិបាលរុស្ស៊ីបានចង្អុលមុខសហភាព អឺរ៉ុបថា កំពុងប្រើនយោបាយបញ្ចុះបញ្ចូលជាមួយក្រុមប្រទេសអតីតសាធារណរដ្ឋ សហភាពសូវៀតឲ្យស្អប់រុស្ស៊ី។ យ៉ាងណា ក៏ដោយលោក ម៉េដវេដេវ បានអំពាវនាវឲ្យមានកិច្ចសន្ទនាជាជាងការប្រើសង្រ្គាម ពាក្យសម្តី។ ប្រតិកម្មដូចគ្នានេះក៏មានពី មាត់លោកប្រមុខការទូតរុស្ស៊ី សឺហ្គេយ៍ ឡាវរ៉ូវ ដែលបានទាមទារឲ្យមានការវិល ត្រឡប់វិញនូវវប្បធម៌សន្ទនា និងការបញ្ឈប់ យុទ្ធនាការសម្អប់រុស្ស៊ី។

បើទោះបីកិច្ចព្រមព្រៀងឈប់បាញ់នៅវេលាម៉ោង០០ថ្ងៃទី២៧ ជិតមកដល់ តែ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី អាសាដ បានបញ្ជាក់ពីបំណងចង់បន្តសង្រ្គាម បង្ក្រាបពួកប្រឆាំងនៅទូទាំងប្រទេសទោះបីជាត្រូវប្រើពេលយូរក៏ដោយ តែលោកក៏ មិនបានទាត់ចោលពីបំណងចង់ចរចាជា មួយក្រុមប្រឆាំងដែរ។ ការបញ្ជាក់របស់ ប្រមុខរដ្ឋស៊ីរីយ៉ាងដូចនេះបានធ្វើឡើងជាមួយទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅប៉ុន្មានម៉ោងមុនអាមេរិក និងរុស្ស៊ីបានព្រមព្រៀងគ្នាឲ្យមានបទឈប់បាញ់នៅ ស៊ីរីក្នុងរយៈពេល ប៉ុន្មានថ្ងៃខាងមុខ។

នៅមុនការប្រកាសចេញនូវកិច្ចព្រមព្រៀងមួយសំដៅបញ្ឈប់ការឈប់បាញ់នៅក្នុងប្រទេសស៊ីរីគឺជាកិច្ចព្រមព្រៀងដែល អាមេរិក និងរុស្ស៊ីបានរកឃើញនៅក្នុងទីក្រុង មុយនិចប្រទេសអាល្លឺម៉ង់នាជំនួបរវាងលោក ប្រមុខការទូតរុស្ស៊ីនឹងសមភាគីអាមេរិក។
អ្វីដែលលោកអាសាដ បាននិយាយប្រាប់ AFP ជាដំបូងនោះគឺយុទ្ធនាការរបស់ទ័ព រដ្ឋាភិបាលវាយប្រហារលើទីក្រុងអាឡិបដែលបានចាប់ផ្តើមនៅដើមខែកុម្ភៈជាមួយនឹងជំនួយទម្លាក់គ្រាប់បែកពីទ័ពអាកាស រុស្ស៊ី។ លោកប្រមុខរដ្ឋស៊ីរីដែលហាក់ដូចជាមានការទុកចិត្តលើខ្លួនឯងខ្លាំង និង មានសុទិដ្ឋិនិយមបានប្តេជ្ញាថា នឹងមិនរាថយ ក្នុងការបន្តធ្វើសង្រ្គាមដើម្បីដណ្តើមការ គ្រប់គ្រងនៅទូទាំងប្រទេស។ ទន្ទឹមនឹងការ បន្តសង្រ្គាមលោក អាសាដ ក៏មិនបដិសេធ រឿងចរចាដែរ៕

english-1 english-2 english-3

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print