ឃាត់ខ្លួនជនសង្ស័យ០៦នាក់ ពីបទជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖កំលាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយអាជ្ញាធរសង្កាត់បឹងសាឡាង បានចុះប្រតិបត្តិការបង្រ្កាបជាក់ស្តែង ករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ១៥:៣០ នាទី ប្រព្រឹត្តនៅចំណុចផ្ទះលេខ៤៣ហ្សេត បន្ទប់លេខ៤អឺ២ ផ្លូវលេខ ៣៣៦ ក្រុមទី២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពពីមន្ត្រីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យ ដែលឃាត់ខ្លួនខាងលើនេះបានចំនួន ០៦នាក់ ៖ ១-ឈ្មោះ មឿន វណ្ណា ហៅ វណ្ណា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករអូសរទេះ មានស្រុក កំណើតភូមិដំរីស ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ( ជាអ្នកជួញដូរ ) ។ ២-ឈ្មោះ វ៉ាន់ សាម៉ុល ហៅ សាក់ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករលើកផ្លែឈើ មាន ស្រុកកំណើតភូមិទួលត្នោត ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល ( អ្នកជួញដូរ ) ។ ៣-ឈ្មោះ ពេជ្រ ពិសី ហៅ សី ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករលីសែង មានទីលំនៅ ភូមិព្រែកអូរ ឃុំព្រែកអូរ ស្រុកបាទី ខេត្តតាកែវ ( ជា អ្នកប្រើប្រាស់ ) ។ ៤-ឈ្មោះ ជា ពេញ ហៅ ពេញ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករលីសែង ស្នាក់នៅ ភូមិកោះសំពៅ ឃុំកោះសំពៅ ស្រុកពាមជ ខេត្តព្រៃ វែង ( ជាអ្នកប្រើប្រាស់ ) ។ ៥-ឈ្មោះ ធី វុធ ហៅ វុធ ភេទប្រុស អាយុ ២៩ឆ្នាំ ជន ជាតិខ្មែរ មុខរបរ កម្មករលីសែង មានទីលំនៅភូមិក្រាំង ព្រៃផ្តៅ ឃុំក្រាំងតាយ៉ម ស្រុកពាមជ ខេត្តព្រៃវែង ( ជាអ្នកប្រើប្រាស់ ) ។ ៦-ឈ្មោះ រិន ពែក ហៅ ពែក ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករលើកបន្លែ មានទីលំនៅផ្ទះ ជួលលេខ៥៤៧ ផ្លូវលំ សង្កាត់ចោមចៅ ខណ្ឌពោធិ សែនជ័យ រាជធានីភ្នំពេញ ( ជាអ្នកប្រើប្រាស់ ) ។ វត្ថុតាងដែលបានចាប់យក ៖ -ក្រាមពណ៌សថ្លា ( សង្ស័យជាគ្រឿងញៀន ) ចំនួន ១៩កញ្ចប់តូច ។ -ដបកែច្នៃសម្រាប់ជក់គ្រឿងញៀន ចំនួន០១ -ទុយោជ័រ និងក្រដាសអាលុយមីញូម មួយចំនួន -ដែកកេស ចំនួន ០៦ និងកន្រ្តៃយ៌ដងក្រហម ០១ ។

បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ កំពុងឃាត់ខ្លួនជា បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួល គោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ដោយ៖តារា

...

img_6754 img_6755 img_6756

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print