ភ្នំពេញ: បុរសម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់នៅក្នុងម៉ូតូកង់បីហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលនៅវេលា ម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ ចំនុចកើតហេតុនៅទុលមុខនិង ក្រសួងធម្មការ និងសាសនា ខាងត្បូងរូបសំណាក់ សម្តេចជួនណាត ស្ថិតក្នុងស្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ។
ជនរងគ្រោះមាន ឈ្មោះ ឌិន បូនរិន ភេទប្រុសអាយុ៤៨ មុខរបរអ្នករត់ម៉ូតូកង់បី។
ប្រភពពត៍មានពីសមត្ថកិច្ចបានប្រាប់ថាមុនកើតហេតុបានជនរងគ្រោះខាងលើទើបតែមកពីផឹកស្រាហើយបានថើរមកដេកនៅលើមូ៉តូកង់បីរបស់ខ្លួនហើយក៏ត្រូវគេប្រទះឃើញហើយសង្ស័យដូចជាមិនស្រួលក៏បានដើរទៅដាស់តែមិនងើបសោះក៏បានដឹងថាបុរសរងគ្រោះបានស្លាប់បាត់ទៅហើយ ។ភ្លាមៗនោះអ្នកដែរឃើញក៏បានរត់ទៅសមត្ថកិច្ចមូលដ្នានឱ្យមកមើលផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចអោយរថយន្តដឹកសពរបស់ជនរងគ្រោះយកទៅទុកនៅមន្ទីពេទ្យរុស្សីរងចាំគ្រួសារសពមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕