ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦នេះ សម្តេចអគ្គពញាចក្រី ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួបលើកទី ៣៨ នៃទិវាជ័យជំនះ ៧ មករា។
ថ្ងៃ៧មករា គឺជាអាយុជីវិតទី២ របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសដែលបានរស់ឡើងវិញពីរបប ប្រល័យពូជសាសន៍ប៉ុលពត។ ៧ មករា បានផ្តល់ជីវិត និងសិទ្ឋិសេរីភាពពេញលេញដល់ពលរដ្ឋ ជាមួយ និងឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ និងការអភិវឌ្ឍសង្គមជាតិទាំងមូលអោយកាន់តែរីក ចម្រើន។ មានថ្ងៃ ៧ មករា ទើបយើងមានអ្វីៗគ្រប់យ៉ាងមកទល់សព្វថ្ងៃនេះ។
នៅក្នុងឱកាសខួបលើកទី ៣៨ នៃទិវាថ្ងៃជ័យជំនះ ៧មករា (៧មករា ១៩៧៩-៧មករា ២០១៧) ខ្ញុំសូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបប្រទះតែសេចក្តីសុខ ចម្រើន ព្រមទាំងពុទ្ឋពរ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
...