លោក ដូណាល់ ត្រាំ ស្នើឲ្យបណ្តាមន្ត្រីទូតដែលអូបាម៉ាតែងតាំងលាលែងពីតំណែង

ចែករំលែក៖

ក្រុមទទួលខុសត្រូវក្នុងការផ្ទេរអំណាចរបស់ប្រធានាធិបតីថ្មីអាមេរិក ដូណាល់ ត្រាំ បាន កំណត់ពេលវេលាឲ្យ មន្ត្រីការទូត ប្រចាំការនៅក្នុងប្រទេសនានាជុំវិញពិភពលោកតែងតាំងដោយលោកអូបាម៉ាជិត បញ្ចប់អាណត្តិនោះលាលែងចេញពី តំណែងឲ្យបានមុនពេល លោកត្រាំស្បថ ចូលកាន់តំណែងនាថ្ងៃទី២០ខែមករា។

សារព័ត៌មានរ៉យទ័របានដកស្រង់សម្តី អគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសញូវហ្សេរឡែន លោក Mark Gilbert បានឲ្យ ដឹងនៅថ្ងៃទី៦ខែមករាថា ការកំណត់ ខាងលើ ធ្វើឡើងតាំងពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦។ ចំណែកអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក John Kirby បានឲ្យដឹងថា បណ្តាមន្ត្រីស្ថានទូតទាំង អស់ត្រូវតែបញ្ចប់អាណត្តិរបស់ខ្លួនមុន ពេលរដ្ឋាភិបាលថ្មីចូលកាន់តំណែង។

អ្នកនាំពាក្យក្រសួងការបរទេសអាម រិកបានបញ្ជាក់ថា លិខិតសុំលាលែងពី តំណែង នឹងមានប្រសិទ្ធភាពនៅថ្ងៃទី២០ខែមករា ឆ្នាំ២០១៧។ ប៉ុន្តេមានករណី មួយចំនួន បានអនុញ្ញាតឲ្យពន្យារពេល ពីរបីសប្តាហ៍ ឬពីរបីខែ ដល់មន្ត្រីស្ថានទូតណាដែលមានកូនកំពុងតែរៀននៅក្រៅ ប្រទេស ៕  ម៉ែវ សាធី

...

148376589814601-trump

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print