សុគតព្រះសង្ឃ ១អង្គនិង១អង្គទៀតរួមទាំងអ្នកបើកម៉ូតូគោយន្ត ៤នាក់រងរបួសដោយសាគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកគោយន្តកន្រ្តីពីក្រោយ បណ្ដាលឲ្យព្រះសង្ឃ០១អង្គបានសុគតភ្ញាមៗនៅនឹងកន្លែងកើតហេតុ និង០១អង្គទៀតបានរងរបួសរួមទាំងអ្នកបើកបរម៉ូតូគោយន្តកន្រ្តៃផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគោយន្តកន្រ្តៃបណ្ដាលឲ្យព្រះសង្ឃសុគតនិងរបួសរួមទាំងអ្នកបើកបរម៉ូតូគោយន្តផងដែរនោះ បានកើតឡើងកាលពីវេលាម៉ោង១៨និង២៨នាទី ថ្ងៃទី០៧ ខែមករា ២០១៧ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីសមត្តកិច្ចនគរបាលស្រុកក្រគរប្រាប់ថា មុនកើតហេតុគេឃើញម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីសេរីឆ្នាំ២០១១ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1C 7334 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានបុកគោយន្តកន្រ្តៃពីក្រោយពេញទំហឹង ខណៈដែលគោយន្តកន្រ្តៃដឹកបង្គោលរបងខូចនៅទីនោះ បណ្ដាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ហៃ ហ៊ុន ភេទប្រុស អាយុ ៣៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ(របួសធ្ងន់) បញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត រួមដំណើរពីក្រោយដោយព្រះសង្ឃ០២អង្គ ទី១ ព្រះនាម គា ភក្តី ព្រះជន្ម ១៧ព្រះវស្សា គង់នៅ(វត្តកោះអណ្តែត) ស្ថិតក្នុងភូមិទួលអណ្ដែត ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងទី២ ព្រះនាម ឈឿន ហើម ព្រះជន្ម ១៥ព្រះវស្សា គង់នៅ(វត្តកោះអណ្តែត) ស្ថិតក្នុងភូមិ-ឃុំខាងលើ(របួសស្រាល)។ ប្រភពខាងលើបន្តថា ចំណែកឪពុកកូនម្ចាស់គោយន្តដឹកបង្គោលរបងខូចនៅលើផ្លូវបង្កការគ្រោះថ្នាក់ចរាចរណ៍នេះ ឈ្មោះ កែ ណាម ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ (របួសស្រាល) និងកូនឈ្មោះ គុណ ណាក់ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ(របួសស្រាល) ឪពុកកូនទាំង ០២នាក់ បច្ចុប្បន្នរស់នៅភូមិត្រពាំងព្រីង ឃុំស្វាយចប់ ស្រុកសាម្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ប្រភពដដែលបន្តទៀតថា ចំពោះវត្ថុតាង ម៉ូតូនិងគោយន្តកន្រ្តៃសមត្តកិច្ចនគរបាលបានយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីរងចាំធ្វើការដោះស្រាយគ្នាជាក្រោយតាមនីតិវិធី  ៕

...

img_6780 img_6781 img_6782 img_6783 img_6784

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print