ភ្នំពេញ៖ បុរសជាជនជាតិវៀតណាមម្នាក់បានឡើងទៅសម្ងំចាក់ថ្នាំញៀននៅក្នុងផ្ទះជាន់ទី២ហើយប៉ុនប៉ងលួចព្រទ្យសម្បត្តិត្រូវម្ចាស់ផ្ទះតាមទាន់ប្តឹងសមត្ថកិច្ចប៉ុស្តិ៍អូរឫស្សី២ចាប់វាយខ្នោះ កាលពីវេលាម៉ោង៥ទាបភ្លឺថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវឌើហែម ត្រង់ចំណុចផ្ទះជាន់ទី២ ស្ថិតក្នុងសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះសុខ ម៉ាន ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរអ្នករើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ ។
បើតាមប្រភពព័ត៌មានពីម្ចាស់ផ្ទះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុម៉ោងប្រហែលជា៥ទាបភ្លឺគាត់បានឮសំលេងនៅជិតបន្ទប់ដោយមានអារម្មណ៍ថាមានចោរលួចចូលក្នុងផ្ទះរបស់គាត់ចឹងក៏បានទូរស័ព្ទទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍អូរឫស្សី២មកអន្តរាគមន៍ខណៈពេលដែលសមត្ថកិច្ចឡើងទៅដល់ក៏ឃើញជនសង្ស័យដែលជាជនជាតិវៀតណាមកំពុងតែចាក់ថ្នាំញៀនហើយគោលបំណងប៉ុនប៉ងលួចព្រទ្យសម្បត្តិនៅក្នុងផ្ទះសំណាងអាក្រកអីម្ចាស់ផ្ទះបានចាក់សោទ្វាផ្ទះទើបជនសង្ស័យអត់មានសោចេញក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តងទៅ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍អូរឫស្សី២នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសួនាំចាត់ការតាមនីតិវិធី៕
...
ដោយ៖ ស រស្មី