លោកស្រីម៉ែន សំអន ជំរុញឲ្យនារីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ដបង្កើនសមត្ថភាពចូលរួមអភិវឌ្ឍន៍សង្គម

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី ​ម៉ែន ​សំអន  បានជំរុញឲ្យនារី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ  ត្រូវ​បន្ដពង្រឹង បង្កើនសមត្ថភាព ចូលរួមអភិវឌ្ឍន៍សង្គមជាតិ ព្រោះនារីជាឆ្នឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់មិនអាចខ្វះបាន  រាជរដ្ឋាភិ​បាល​បានផ្ដល់សិទ្ធិឲ្យនារីចូលរួមជាកំលំាងចលករ ដ៏សំខាន់ ក្នុងការរួមចំណែកជំរុញ ប្រទេស​កម្ពុជា ឆ្ពោះ​ទៅរកការអភិវឌ្ឍ សេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ប្រកប​ដោយ​និរន្ដរភាព ស្របតាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា លោកស្រីម៉ែន សំអន  បាន​បញ្ជាក់បែបនេះ  ក្នុងខណៈដែលលោកស្រី  បានចូលរួមជា​អធិបតី ​ក្នុង​ពីធី​ប្រកាស​ទទួល​​ស្គាល់ សាខាគណៈ​កម្ម​ការ​​សមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និង​អភិវឌ្ឍន៍​ចំនួន​៥៤១​រូប និងសមាជិក​ចំនួន​៥៥៤​រូប របស់ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ កាលពី​រសៀល​​​ថ្ងៃទី១៤ ខែសីហា ឆ្នំា២០១៥នៅទីស្ដីការ​ក្រសួង ។  ​

z3

​លោកឃឹម សារិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈកម្មាធិការ​សាខា​​សមាគម​នារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ​​បានបញ្ជាក់​ថា៖  ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ បច្ចុប្បន្ន មានស្ដ្រី បម្រើការងារលើវិស័យសិល្បៈចំនួន៥៥៤នាក់ ហើយបានដើរតួនាទី ដ៏សំខាន់ក្នុង​ការ​ចូលរួមផ្សព្វផ្សាយវប្បធម៌ និងវិចិត្រសិល្បៈទៅដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដើម្បី​ចូល​រួមលើក​កម្ពស់សីលធម៌សង្គមជាតិទំាងមូល។

លោកបន្ដថា៖​ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀប​ចំបង្កើតសមាជិក សមាគមនារីកកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍នេះឡើង គឺក្នុង​​គោល​​បំ​ណ​ង ដើម្បី​​​​ចូល​រួមចំណែកធ្វើ ឲ្យនារីយល់ដឹងអំពីសិទ្ធិ និងតួនាទីភារៈកិច្ច របស់​ខ្លួននៅក្នុង​សង្គម​ និង​ដើម្បី​ឈាន​​ទៅលប់​បំបាត់ចោល  នូវទស្សនៈ  ការមើលស្រាលខ្វះជំនឿ ជឿជាក់​លើខ្លួនឯង ហើយ​ខិត​ខំ​បង្កើន​​សមត្ថ​ភាព   និងយកអស់លទ្ធភាព ចូលរួមចំណែក  ឲ្យបាន​ទូលំទូលាយ  ក្នុងការ​សម្រេច​ឲ្យ​បាន នូវផែន​ការ​ទំាង​​ឡាយ  ស្របទៅតាមគោលការណ៍របស់រាជរដ្ឋា​ភិបាល ។

លោកស្រី​ម៉ែន​ សំអន  ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រីក្រសួង​ទំនាក់​ទំនង ជាមួយ​រដ្ឋ​សភា​ព​ ព្រឹទ្ធសភា  និងអធិការកិច្ច​ និង​ជាប្រធាន​គណៈកម្មាធិការ​សមាគម​​នារី​កម្ពុជា ​ដើម្បី​សន្តិភាព​ និង​ការអភិវឌ្ឍន៍  ​បាន​បញ្ជាក់ថា៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​កំណត់​ថា  ​ស្ត្រី​គឺជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច ​របស់​ប្រទេសជាតិ​  ជា​មួយ​នេះ​សម្តេចអគ្គមហាសេនាបតី​តេ​ជោហ៊ុន សែន នាយករដ្ឋមន្ត្រីលោកក៏បាន​គាំទ្រ   ​និង​លើកកម្ពស់​តួនាទី​ស្ត្រី ឲ្យ​កាន់តែ​មានតម្លៃ ​ដោយយល់ឃើញថា ស្រី្ដកំពុងត្រូវបានចូល​រួម​ចំណែក​ ក្នុង​ការ​អភិវឌ្ឍ ​សេដ្ឋកិច្ច​សង្គមជាតិ និង​ចាត់ទុក​ស្ត្រី​ជា​ត្បូងពេជ្រ​  ដ៏​មានតម្លៃ​មិន​អាច​​កាត់ថ្លៃ​បាន ។

លោកស្រីបន្ដថា៖ កន្លងមក​ក៏ដូចបច្ចុប្បន្ន សម្តេច​អគ្គមហាសេនាបតី​តេជោហ៊ុន សែន និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប្រធានកិតិ្ដយស សមាគនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ លោកតែងតែ​ផ្តល់​ជំនួយស្មារតី និង​សម្ភារៈ​ដល់ក្រុម​ប្រឹក្សា​​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី​គណៈកម្មាធិការ​ជាតិ​លើកកម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី​ខ្មែរ និង​គ្រួសារ​ខ្មែរ ព្រម​ទាំង​​លើកទឹកចិត្ដដល់​នារី នៅគ្រប់បណ្ដាក្រសួង មន្ទីរ អង្គភាព ពាក់ព័ន្ធ​នានា  ឲ្យ​មានតម្លៃ និង​មានលទ្ធភាព​បំពេញ​ភារកិច្ច​របស់​ខ្លួន​ប្រកបដោយ​ប្រសិទ្ធ​ភាព។

មិនតែប៉ុណ្ណោះសម្តេច​កិតិ្ដព្រឹទ្ធបណ្ឌិត ​បាន​ដើរ​តួ​យ៉ាង​សំខាន់ និង​សកម្ម​បំផុត ក្នុង​ការងារ​អភិវឌ្ឍន៍​ស្ត្រី​រួមមាន​ការបង្កើត​តំបន់​អភិវឌ្ឍន៍​ស្ត្រី​ខ្មែរ​ជាច្រើន  ​ដើម្បី​បណ្តុះបណ្តាល​មុខ​ជំនាញ​វិជ្ជាជីវៈ ការថែរទាំ​សុខភាព ការផ្តល់​កិច្ចការ ​ការពារ និង​ការ​ជួយ​ដោះស្រាយ​ទុក​លំ​បាក​ផ្សេងៗ​ទៀត ដល់​ស្ត្រី​ទី​ទាល់​ក្រ​  និងស្ដ្រី​ងាយ​រង​គ្រោះ ហើយ​លើស​ពី​នេះ  ​ទៅ​ទៀត​​សម្តេច​អគ្គមហាសេនាបតីតេ​ជោ និង​សម្តេច​កិត្ដិព្រឹទ្ធ​បណ្ឌិត ក៏​បាន​លើកតម្កើង​ផ្តល់​កិត្តិ​យស ​ដល់​ស្ត្រី​កាន់តែ​ខ្ពស់នៅក្នុងកិច្ចការ​ងារនយោបាយ, សេដ្ឋកិច្ច, វប្បធម៌, ពាណិជ្ជកម្ម, ឧស្សាហកម្ម, កសិកម្ម និងទេសចរណ៍​ ថែមទៀតផង ៕

z1

zx3

zx7

...

ដោយ៖ សំរិត  ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print