សម្តេចតេជោ៖ ថ្ងៃនេះ ខ្ញុំមានកិត្តិយសបំផុតដែលបានចូលរួមនៅក្នុងពិធីប្រគល់សញ្ញាបត្រ “បណ្ឌិតកិត្តិយស ផ្នែកអក្សរសាស្ត្រ” ពីសាកលវិទ្យាល័យក្វាំងស៊ី ប្រទេសចិន ជូនដល់ភរិយាជាទីស្រឡាញ់

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងថា៖ «ថ្ងៃនេះ ខ្ញុំមានកិត្តិយសបំផុតដែលបានចូលរួមនៅក្នុងពិធីប្រគល់សញ្ញាបត្រ “បណ្ឌិតកិត្តិយស ផ្នែកអក្សរសាស្ត្រ” ពីសាកលវិទ្យាល័យក្វាំងស៊ី ប្រទេសចិន ជូនដល់ភរិយាជាទីស្រឡាញ់។ ខ្ញុំពិតជាមានមោទនៈភាពខ្លាំងណាស់ ចំពោះស្នាដៃ និងការខិតខំប្រឹងប្រែងលះបង់គ្រប់យ៉ាងដោយគ្មានការនឿយហត់របស់ឧត្តមភរិយានៅក្នុងកិច្ចការមនុស្សធម៌ដើម្បីសេចក្តីសុខ និងជីវភាពរស់នៅរបស់ពលរដ្ឋកម្ពុជានៅគ្រប់ទីកន្លែងទាំងអស់ រហូតមានការទទួលស្គាល់ជាសកលថ្ងៃនេះពីសាកលវិទ្យាល័យក្វាងស៊ី ប្រទេសចិន។ ភរិយាខ្ញុំមិនត្រឹមតែខិតខំប្រឹងប្រែងដឹកនាំកាកបាទក្រហមកម្ពុជាអោយបានល្អតែប៉ុណ្ណោះទេ តែគាត់ជាម្តាយល្អ ជាជីដូនល្អ និងជាឧត្តមភរិយាដ៏ល្អបំផុតរបស់ខ្ញុំ។ ខ្ញុំសូមអរគុណគណៈគ្រប់គ្រងសាកលវិទ្យាល័យក្វាងស៊ី និងសូមអរគុណបងប្អូនជនរួមជាតិ ជាពិសេសក្មួយៗយុវជនដែលបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការកាកបាទក្រហមកម្ពុជា។

ខ្ញុំនិងកូនៗ ព្រមទាំងចៅៗទាំងអស់ ជូនពរភរិយាជាទីស្រឡាញ់ នៅតែមានសម្រស់ស្រស់ស្អាត និងមានសុខភាពល្អរឹងមាំ ដើម្បីបន្តដឹកនាំការងារកាកបាទក្រហមកម្ពុជាជួយសង្គមជាតិយើងអោយកាន់តែល្អប្រសើរឡើងថែមទៀត» ៕

...

img_2250img_2251img_2254img_2255img_2256img_2257img_2258

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print