កម្លាំងនគរបាលឆ្មក់ចុះបង្ក្រាបគ្រឿងញៀននៅក្នុងសណ្ឋាគារ តាន់ថាវ័រ ឃាត់មនុស្ស៤នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ សហការជាមួយនគរបាលប៉ុស្តិ៍ទួលទំពូងទី១ ធ្វើការចុះបង្ក្រាបគ្រឿងញៀននៅក្នុងសណ្ឋាគារ តាន់ថាវ័រ ជាន់ទី៥ នៅវេលាម៉ោង១រសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧  នៅក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ការចុះបង្ក្រាបគ្រឿងញៀនខាងលើនេះ ដឹកនាំកម្លាំងដោយលោកវរៈសេនីយ៍ត្រី ម៉េង វិមានតារា អធិការរងនគរបាលខណ្ឌមានជ័យ ដោយមានការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ជាក់ស្តែងក្នុងប្រតិបត្តិការនេះសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន៤នាក់ ក្នុងនោះមានស្ត្រីជនជាតិខ្មែរចំនួន៣នាក់ និងបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ និងដកហូតបានថ្នាំញៀនចំនួន២៨កញ្ចប់ ក្នុងនោះមាន៣កញ្ចប់ធំ និង២៥កញ្ចប់តូច, ជញ្ជីងថ្លឹងគ្រឿងញៀន១ រួមទាំងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។

ក្រោយពីបង្ក្រាបគ្រឿងញៀនខាងលើនេះជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគបាលខណ្ឌមានជ័យ ដើម្បីចាត់ការទៅតាមនីតិវិធី៕

image4 image1 image2 image6 image5 image3 image7

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print