មន្ត្រីពន្ធនាគារខេត្តកំពង់ធំម្នាក់រំលោភសេពសន្ថវៈអ្នកទោសប្រុសរាប់ពាន់នាក់និងដោះស្បែកជើងផ្ទាត់វាយក្បាលទណ្ឌិតស្ត្រី

ចែករំលែក៖

ខេត្តកំពង់ធំ ៖ អនុប្រធានការិយាល័យប្រតិបត្តិពន្ធនាគារខេត្តកំពង់ធំផ្នែកអនុរក្សមានចរិតស្រីម្នាក់កំពុងតែល្បីល្បាញប្រព្រឹត្ត អំពើអនាចារ ទៅលើប្រុសក្មេងស្អាត ៗនៅក្នុងគុកចាប់តាំងពីឆ្នាំ២០០១រហូតដល់ឆ្នាំ២០១៥គឺមានចំនួនរាប់ពាន់នាក់ហើយ គាត់ជាមនុស្សចូលចិត្តប្រើអំពើហិង្សាដ៏ឃោរឃៅព្រៃផ្សៃបំផុត ជាពិសេសបាន ដោះយកស្បែកជើងផ្ទាត់វាយក្បាលស្ត្រីអ្នកជាប់គុកដោយគ្រាន់តែពួកគេប្រកែកគ្នា បន្តិចបន្តួចកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៦កន្លងទៅ ។

លោក ភិន សំអុល អាយុ៥០ឆ្នាំ មាន តួនាទីជាអនុប្រធានការិយាល័យប្រតិបត្តិ ពន្ធនាគារខេត្តកំពង់ធំផ្នែកអនុរក្សជារៀង រាល់ថ្ងៃតែងតែជេរបញ្ចោរអ្នកទោសមិន ថាយប់ឬថ្ងៃដូចសត្វធាតុ។ គាត់ធ្លាប់បាននិយាយគំរាមកំហែងអ្នកទោសនៅក្នុងគុកខេត្តកំពង់ធំថា«គុកនេះជាគុករបស់អញ អ្ហែងចង់ខ្លាំងអី» ។

ក្នុងរយៈពេល២-៣ថ្ងៃកន្លងទៅមានអ្នក ទោសបានស្លាប់២នាក់ដោយសារបុគ្គលនេះមិនបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យធំក៏ព្រោះតែអំពើពុករលួយគ្មានលុយឱ្យលោក ភិន សំអុល។ គាត់បានចោទ ប្រកាន់អ្នកទោសថា ឈឺពុតតែធាតុពិតនៅ ពីក្រោយរឿងនេះជាលេសហេតុផលនៃ អំពើពុករលួយតែប៉ុណ្ណោះ ។

ដោយសារចរិតស្រីឈ្លោះមិនរើសមុខនោះសូម្បីតែមន្ត្រីពន្ធនាគារគ្នាឯងក៏លោក ភិន សំអុល ឆ្កឹះឆ្កៀលចាក់ចុចជេរបញ្ចោរ មិនរើសមុខដែរ។ ព្រោះគាត់អាងខ្នង បង្អែកមន្ត្រីអគ្គស្នងការពន្ធនាគារក្រសួង មហាផ្ទៃនៅពីក្រោយខ្នង។ ថ្វីបើលោក ភិន សំអុល មានតួនាទីស័ក្តិតូចក្តី ប៉ុន្តែគ្មាន នរណាហ៊ានប៉ះពាល់គេឡើយ។

នៅក្នុងគុកខេត្តកំពង់ធំ អ្នកលក់ដូរសុទ្ធ តែមានការដេញថ្លៃត្រឹមត្រូវតែត្រូវបាន លោក ភិន សំអុល ចាក់រុកដេញគេឱ្យចេញរួចយកកន្លែងនោះលក់ខ្លួនឯងដោយដំឡើង ថ្លៃទំនិញគ្រប់មុខមួយទ្វេគុណនឹងបីទៅ បួនដងដូចជា ត្រី ប្រហុក ផ្អក សាច់គោ និងសាច់ជ្រូក ។ល។

នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១៥ ក្រសួង មហាផ្ទៃបានបញ្ជូនមន្ត្រីអធិការកិច្ចមួយក្រុ ម ចុះទៅស៊ើបអង្កេតរឿងលោក ភិន សំអុល ដែលរងការចោទប្រកាន់បានរំលោភសេពសន្ថវៈអ្នកទោសបុរសៗនៅខេត្តកំពង់ធំ រយៈពេល៣ថ្ងៃតាមរយៈពាក្យបណ្តឹងអ្នកទោសក្នុងគុក៤នាក់បានប្តឹងទៅអគ្គស្នង ការនគរបាលជាតិ។ ជាលទ្ធផលបានត្រឹមតែបញ្ឈរជើងបុគ្គលនោះតែ៦ខែក៏ដោះលេងឱ្យមានសេរីភាពវិញ ហើយគេបានធ្វើទុក្ខបុកម្នេញអ្នកទោសកាន់តែសាហាវ លើសដើម ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់ឱ្យដឹងកាលពីពេលថ្មីៗកន្លងទៅនេះថា “ខ្ញុំរីករាយដែលបានដឹង ដំណឹងនេះ។ ក្រសួងមហាផ្ទៃមិនគាំទ្ររឿង ទាំងប៉ុន្មានដែលបុគ្គល ភិន សំអុល បាន ធ្វើនោះទេ។ អ្វីដែលខ្ញុំបានទទួលដឹងដំណឹង នេះក្រសួងនឹងចាត់ឱ្យមន្ត្រីជំនាញចុះទៅស៊ើបអង្កេតរឿងនេះជាបន្ទាន់” ។

លោកឧត្តមសេនីយ៍ត្រី ភាន ឆវ័ន្ត មន្ត្រី នគរបាលបម្រើការនៅស្នងការដ្ឋានខេត្ត កំពង់ធំដែលជាប្រធានគ្រប់គ្រងគុកខេត្ត កំពង់ធំផងនោះបានបដិសេធថា អត់មាន ករណីដូចការផ្តល់ដំណឹងទៅឱ្យកាសែត នោះទេដូចជាការប្រើអំពើហិង្សាទៅលើអ្នកទោស ហើយការរំលោភសេពសន្ថវៈអ្នក ទោសវិញក៏គ្មានដែរ ។

លោកបន្តទៀតថា “រាល់ករណីរឿងអ្វីកើតមានឡើងគឺសុទ្ធតែមានគណៈកម្មការចុះត្រួតពិនិត្យ ជា ពិសេសមានព្រះរាជអាជ្ញា ចូលរួម។ ពាក់ព័ន្ធព័ត៌មានថ្មីៗដែលទុកឱ្យអ្នកទោសស្លាប់២នាក់នៅក្នុងគុកខេត្តកំពង់ ធំខ្ញុំបានធ្វើរបាយការណ៍ជូនអគ្គស្នងការ នគរបាលជាតិរួចហើយ” ។

ទាក់ទងករណីខាងលើលោក ភិន សំអុល អនុប្រធានការិយាល័យពន្ធនាគារខេត្តកំពង់ធំទទួលបន្ទុកផ្នែកអនុរក្សបានឆ្លើយតបថា លោកទទួលស្គាល់បានដោះទ្រនាប់ជើងផ្ទាត់វាយក្បាលស្ត្រីអ្នកទោសពិតប្រាកដមែនប៉ុន្តែក្នុងលក្ខណៈបែបអប់រំមិនធ្ងន់ធ្ងរទេព្រោះមានអ្នកចូលឃាត់ស្ត្រី ទាំងនោះមិនស្តាប់។ ចំពោះរឿងលក់ដូរនៅ ក្នុងគុកគឺមកពីអ្នកចាស់មិនគោរពច្បាប់ផ្ទៃក្នុងអង្គភាព។ ដូច្នេះលោកក៏សុំថ្នាក់ដឹកនាំ លក់ដូរមួយរយៈពេលមកហើយដោយ គ្មានការដេញថ្លៃទេ ។

ការនិយាយបែបអៀនៗខ្លួនដល់រឿង រំលោភសេពសន្ថវៈអ្នកទោសប្រុសលោកបានបន្តទៀតថា”សម្រាប់អ្នកទោស៤នាក់បានប្តឹងខ្ញុំនោះត្រូវបញ្ជូនទៅខេត្តបាត់ដំបង ជាមួយអ្នកទោសសរុប២០នាក់ ព្រោះគុកកំពង់ធំមានកន្លែងតូចចង្អៀត។ និយាយ ជារួមទៅរឿងទាំងអស់នេះវាមិនពិតទេព្រោះក្រុមការងារអគ្គស្នងការដ្ឋានបានចុះស្រាវជ្រាវម្តងហើយ។រឿងនេះមានគេចង់ធ្វើបាបការងាររបស់ខ្ញុំបើទោះបីខ្ញុំខំប្រឹងធ្វើ ការយ៉ាងណាក៏ដោយ” ។

យោងតាមប្រភពពីបុរសម្នាក់ធ្លាប់ជាប់ គុកនៅខេត្តកំពង់ធំអស់រយៈពេលជិត២ឆ្នាំបាននិយាយរៀបរាប់ថា លោក ភិន សំអុល ជាមនុស្សកាកសំណល់ខ្មែរក្រហមបានប្រើអំពើហិង្សាដោះយកទ្រនាប់ជើងវាយ ក្បាលស្ត្រីជាប់គុក២នាក់ហើមក្បាលកាល ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ព្រោះតែពួកគេប្រកែកគ្នាបន្តិចបន្តួច។ ដោយញៀនដៃ វាយមនុស្សគ្មានទោសពៃរ៍ ភិន សំអុល បាន វាយបុរសឈ្មោះ ហាវ ភឿង រយះក្បាល ចេញឈាមប្រវែងមួយថ្នាំងដៃកន្លះដោយគ្មានមូលហេតុអ្វីសោះ ។

ប្រភពដដែលបានបង្ហាញអំពើឃោរឃៅ របស់ ភិន សំអុល ទៀតថា គាត់បានវាយ បុរសម្នាក់ឈ្មោះ សុជ សាម នឹងដងអំបោស ឫស្សីរហូតក្លាយទៅជាមនុស្សឆ្កួតដែល កំពុងតែសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យធំខេត្ត កំពង់ធំ។ ដោយសាររងរបួសក្បាលធ្ងន់ធ្ងរពេកគ្មានសង្ឃឹមថា សុជ សាម អាចរស់រាន មានជីវិតឡើយ ។

អ្វីដែលកាន់តែធ្ងន់ធ្ងរនោះចាប់តាំងពីឆ្នាំ២០០១រហូតដល់ខែកុម្ភៈ ឆ្នាំ២០១៥ ត្រូវបានប្រភពដដែលបន្តថា លោក ភិន សំអុល បានរំលោភសេពសន្ថវៈអ្នកទោស ប្រុសក្មេងស្អាតៗជាច្រើននាក់នៅក្នុងគុកខេត្តកំពង់ធំ។ ក្នុងឆ្នាំ២០១៥ដោយការ អត់ទ្រាំមិនបានលោក ភិន សំអុល រំលោភ សេពសន្ថវៈទាំងព្រឹកទាំងល្ងាចហើយមានពេលខ្លះរំលោភម្តង២នាក់ផងក៏មានរហូតមានមនុស្ស៤នាក់បានចេញមុខប្តឹងលោក ភិន សំអុល ទៅសាលាខេត្តកំពង់ធំ។ ក្នុង នោះមានឈ្មោះ លុច្ស កុយ, ស្រុី ប៉េ,យក់ រីហ្សែន និងប៉ែត សុខហៃ។

ដើម្បីលុបលាងអំពើពាលរបស់ខ្លួន លោក ភិន សំអុល ឱ្យគេដឹកអ្នកប្តឹងទាំង៤នាក់នោះផ្លាស់ទៅគុកខេត្តបាត់ដំបងដោយ យកលេសថាអ្នកទាំង៤នាក់មិនគោរពវិន័យ គុក។ រីឯអ្នកនៅសល់ត្រូវគាត់គំរាមកំហែង ទុកជាមុនកុំឱ្យប្តឹងផ្តល់ដូចអ្នកទាំង៤នាក់នោះបន្តទៀត ។

គួរបញ្ជាក់ថា មានជនរងគ្រោះជាច្រើន នាក់ដែលមិនហ៊ានចេញមុខប្តឹងផ្តល់ឬតវ៉ា ព្រោះពួកគេភ័យខ្លាចលោក ភិន សំអុល ធ្វើបាប ប៉ុន្តែយ៉ាងហោចណាស់ក៏មាន មនុស្ស៤នាក់ដែលបានបង្ហាញអំពើអាក្រក់ ភិន សំអុល។ រីឯសំណុំរឿងនោះទៀតសោតត្រូវបានគេបិទមិនឱ្យប្រព័ន្ធផ្សព្វ ផ្សាយដឹងឡើយ។ ដោយការអត់ទ្រាំមិន បាននឹងការរំលោភអ្នកទោសប្រុសៗទាំងនោះច្រើនពេកទើបធ្វើឱ្យបែកការណ៍អំពើលាមកអនាចាររបស់លោក ភិន សំអុល ត្រូវលាតត្រដាងការពិត ៕ ប៊ុន រិទ្ធី

...

nkd-4

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print