ជិះម៉ូតូបញ្ច្រាសទិសដៅចរាចរត្រូវរថយន្តដឹកសុីម៉ង់បុកកិនស្លាប់ម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិងកន្លែងខណៈជួបគ្រោះថ្នាក់ចរាចរដោយសារតែគាត់ជិះម៉ូតូបញ្ច្រាសទិសដៅចរាចរក្នុងល្បឿនលឿនហើយត្រូវរថយន្តដឹកសុីម៉ង់បុកអូសបណ្ដាលអោយស្លាប់ភ្លាមៗតែម្តង។
គ្រោះថ្នាក់ចរាចរដ៍រន្ធត់នេះបានកើតឡើង កាលពីវេលាម៉ោង ២០និង៣០នាទីយប់ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០១៧ ចំណុចមុខស្ថានីយ៍ប្រេងឥន្ធនះសូគីមិច ស្ថិតតាមបណ្ដោយផ្លូវ ភ្នំហាពេញណូយ ស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញបុរសរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហ្រ្វេសពណ័កាប់សាតាំងមួយគ្រឿងពាក់ស្លាកលេខ កំពត ១D ៩៣៦១ បើកបរតាមផ្លូវខាងលើក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនហើយលុះមលដល់ចំណុចកើតហេតុស្រាប់តែម៉ូតូបានជិះឆ្លងផ្លូវមកខាងឆ្វេងចូលក្នុងគន្លងផ្លូវខាងគេ(បញ្រ្ចស់ទិសដៅ)ហើយពេលនោះស្រាប់តែមានរថយន្តដឹកសុីម៉ងមួយគ្រឿងរបស់ក្រុមហ៊ុន k cement ពាក់ស្លាកលេខភ្នំពេញ 3A 2620បានបើកមកពីត្បូងទៅជើងត្រូវទិសដៅចរាចរក្នុងល្បឿនលឿនដូចគ្នាក៍ជ្រុលទៅបុកនិងម៉ូតូខាងលើពេញទំហឹងកិនបណ្ដាលអោយជនរងស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង។ហើយរថយន្តបានបើកទៅមុខប្រមាណជា១០០មែត្រពីកន្លែងកើតហេតុទើបអ្នកបើកបរឈប់រថយន្តចុះរត់គេចខ្លួនបាត់ទុកតែរថយន្តចោលនៅទីនោះតែប៉ុណ្ណោះ ។

ប្រភពពីអ្នកមីងម្នាក់ឈ្មោះ ណារត្ន័ ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរអ្នកលក់បាយ ស្នាក់នៅជិតកន្លែងកើតហេតុបានអោយដឹងថាជនរងគ្រោះដែលជាសពមានឈ្មោះ ហៀប ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរប៉ះកង់ចល័ត ស្នាក់នៅកន្លែងប៉ះកង់ក្នុងភូមិបន្លាស្អិត ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ស្រុកកំណើតស្រុកកោះធំ ខេត្តកណ្ដាល ។

ក្រោយពេលកើតហេតុសពត្រូវបានសមត្ថកិច្ចដឹកយកទៅតំកល់នៅវត្តc56b9f59-f88f-47ad-a6f3-1c5858e597c6 75fd3acb-d0c6-4ce2-9dc9-dffa84752166 5bbf9dd9-0111-449e-9f43-b8abd35b2454 6b1d264e-8dca-4cec-a054-6ef385f8db53 bc7947dc-35cf-4b7b-9034-3d0d18ddc1c8 bd8d2079-1c9e-4352-b4f9-437b73b8e0b6 ca48cb65-34b1-4b77-a076-2f3dd380b3cc 2904073b-7f19-4d68-9610-19dc1b4eafdeទឹកថ្លា ដើម្បីស្វែងរកសាច់ញាតិ ចំណែករថយន្តនិងម៉ូតូត្រូវបានយកទៅរក្សាទុកនៅការិយាល័យស្នងការរាជធានីរងចាំការដោះស្រាយនៅពេលក្រោយ ៕ តុង សីហា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print