ចោរគាស់ផ្ទះខ្សែប្រយុទ្ធប្រេស៊ីល Roberto Firmino លួចរបស់របរសរុបជិត៧ម៉ឺនផោន

ចែករំលែក៖

កីឡាករអន្តរជាតិប្រេស៊ីល Roberto Firmino របស់ក្លិបហង្សក្រហម Liverpool ត្រូវបានចោរគាស់ផ្ទះចូលលួចគ្រឿងអលង្ការ និងសម្លៀកបំពាក់គិតជាទឹកប្រាក់ប្រមាណ៧ម៉ឺនផោន។

ក្រុមចោរត្រូវបានគេជឿថាបានតាមដានកីឡាករ Roberto Firmino អស់ រយៈពេល ជាច្រើនថ្ងៃមកហើយនៅពេលដឹងថា Roberto Firmino និងភរិយារួមទាំងកូន២នាក់ បានចាកចេញពីផ្ទះពួកចោរទាំងនោះបានគាស់ចូលផ្ទះដើម្បីលួចរបស់របរតែម្តង។

របស់របរដែលបាត់បង់មានដូចជាគ្រឿងអលង្ការ នាឡិកា និងសម្លៀកបំពាក់ដោយគិតជាទឹកប្រាក់ជាង៧ម៉ឺនផោន។

ក្រោយកើតហេតុក្រុមហង្សក្រហមបានស្នើឲ្យគ្រួសាររបស់កីឡាករវ័យ២៥ឆ្នាំរូបនេះស្នាក់នៅសណ្ឋាគារបណ្តោះអាសន្ន ដើម្បីសុវត្ថិភាព និងទុកនាទីឲ្យសមត្ថកិច្ចចុះទៅពិនិត្យរកភស្តុតាងដើម្បីកំណត់មុខសញ្ញា។

គួររំលឹកថា ហេតុការណ៍គាស់ផ្ទះនេះបានកើតឡើងតាំងពីថ្ងៃទី២២ ខែធ្នូមកម្ល៉េះ គឺប៉ុន្មានថ្ងៃបន្ទាប់ពីកីឡាករ Roberto Firmino រងការផាកពិន័យពីបទបើកបរក្នុងស្ថានភាពស្រវឹង ៕

roberto-1 roberto-4 roberto-3 roberto-2

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print