ខ្សែបម្រើរបស់តោខៀវ Chelsea ម្នាក់ ទៀតហើយចាកចេញទៅលេងនៅចិន

ចែករំលែក៖

ខ្សែបម្រើ John Mikel Obi របស់ក្លិបតោខៀវChelseaបានលាអ្នកគាំទ្របាល់ ទាត់របស់ខ្លួនទៅបន្តអាជីពបាល់ទាត់នៅក្នុងក្របខ័ណ្ឌកំពូលរបស់ចិន ។

ក្រោយពីលេងឲ្យក្រុម Chelsea បាន ១០ឆ្នាំកីឡាករអន្តរជាតិនីហ្សេរីយ៉ារូបនេះ បានសម្រេចចិត្តចុះកុងត្រាជាមួយនឹងក្រុម Tianjin TEDA ដែលកំពុងតែលេងនៅ ក្នុងក្របខ័ណ្ឌចិន Super League ។

បើយោងទៅតាមសារព័ត៌មានបរទេស កីឡាករវ័យ២៩ឆ្នាំ John Mikel Obi នឹង ទទួលបានថ្លៃពលកម្ម១៤ម៉ឺនផោនក្នុង មួយសប្តាហ៍រយៈពេល៣ឆ្នាំ។ គាត់បាន សរសេរលើបណ្តាញសង្គមថា”ការលេងនៅក្នុងក្របខ័ណ្ឌអង់គ្លេស Premier Leagueដែលជាក្របខ័ណ្ឌល្អបំផុតរបស់ពិភពលោកគឺជាគោលបំណងរបស់កីឡាករអាជីពទាំង អស់ ហើយបានលេងឲ្យក្រុមតោខៀវទៀត វាកាន់តែមានកិត្តិយសបំផុតសម្រាប់ខ្ញុំ។ រាល់ជោគជ័យដែលមានខ្ញុំនៅក្នុងក្រុមតោខៀវនោះដែរគឺជាអនុស្សាវរីយ៍មិនអាច បំភ្លេចបានឡើយ” ៕

chelsea-1 chelsea-4 chelsea-3 chelsea-2

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print