ឃាត់ខ្លួនអ្នកជួញដូរគ្រឿងញៀនប្រុសស្រី៣នាក់ថ្នាំញៀន៥កញ្ចប់ធំ៥កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ ៖  ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ដោយជាប់ពីបទជួញដូរគ្រឿងញៀន កាលពីម៉ោង០៩និង៥០នាទីនៅចំណុចផ្លូវ១០១៥ក្រុម០៣ភូមិបាយាបសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ក្នុងប្រតិបត្តិការណ៍បង្ក្រាបជនសង្ស័យខាងលើដឹកនាំផ្ទាល់ដោយលោក វរសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌ
 លោក វរសេនីយ៍ គួក សុខហួរ អធិការរងនិងដោយមានការសំម្របសំរួលពីលោក កុល ប៊ុន ព្រៈរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនិងកម្លាំសមត្ថកិច្ចជាច្រើននាក់ចូលរួមផង ។

ជនសង្ស័យទាំង៣នាក់នេះ ទី១-ឈ្មោះតាំង ស៊ីថា ភេទប្រុសអាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល លេខ១៤ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ(ប្តី) ,ជនសង្ស័យ២-ឈ្មោះ ពិច សូរិយា ភេទស្រី
អាយុ ២៣ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១៤ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែនិងមានស្រុកកំណើតភូមិបឹងស្នោរឃុំល្វាស្រុកព្រៈស្តេចខេត្តព្រៃវែងជាប្រពន្ធ និងទី៣-ឈ្មោះ វង្សពិសា ភេទប្រុសអាយុ ៣៣ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅក្នុងបុរីសន្តិភាព២សង្កាត់ពងទឹកខណ្ឌដង្កោ។

សមត្ថកិច្ចបានប្រាបថាមុនឈានឃាត់ខ្លួនជនសង្ស័យប្តីប្រពន្ធខាងលើខណះដែលសមត្ថកិច្ចប្រើល្បិចអូសទាញអោយជនសង្ស័យយកថ្នាំញៀនទៅអោយនៅចំណុចផ្លូវ១០១៥ក្រុម០៣ភូមិឧកញ៉ាវាំងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខខណះដែលជនសង្ស័យយកថ្នាំញៀនទៅអោយកម្លាំងសមត្ថកិច្ចក៍ចាប់ឃាត់និងធ្វើការឆែកឆេរខ្លួនឃើញមានថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន០២កញ្ចប់ធំនិង០៥កញ្ចប់តូចនិងម៉ូតូមួយគ្រឿងម៉ាកវីវ៉ាពណ៌ខ្មៅ
មួយគ្រឿង។

សមត្ថកិច្ចបានប្រាប់ទៀតថាក្រោយពីចាប់ឃាត់ខ្លួនប្តីប្រពន្ធខាងលើបាននាំខ្លួនមកឆែកបន្ទប់ជួលលេខ១៤ភូមិបឹងសាឡាងសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវឆែកឆេរជាលិទ្ធិផលដកហូតបាន
ថ្នាំញៀនប្រភេទក្រាមសថ្លាមួយកញ្ចប់ធំទៀតជញ្ជើងថ្លឹងចំនួនមួយនិងឧបករណ៍ប្រើប្រាស់មួយចំនួនក្រោយមកសមត្ថកិច្ចបានប្រើវិធីតាមជំុនាញឈានដល់់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ វង្សពិសា ភេទប្រុសអាយុ៣៣ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅក្នុងបុរីសន្តិភាព២សង្កាត់ពងទឹកខណ្ឌដង្កោនិងដកហូតបានថ្នាំញៀនចំនួន២កញ្ចប់ធំបន្ថែមទៀត ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាងត្រូវបានឃាត់ខ្លួនសាកសួរបណ្តោះអសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕ តុង សីហា

...

siha-3 siha-1 siha-2 siha-4

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print