បែកធ្លាយភស្តុតាងអនុប្រធានាធិបតីហ្វុីលីពីនមានគម្រោងធ្វើរដ្ឋប្រហារ

ចែករំលែក៖

គណៈរដ្ឋមន្ត្រីរបស់ប្រធានាធិបតី ឌុយ ទែរតេ នឹងធ្វើការស្រាវជ្រាវករណីបែកធ្លាយសារអេឡិចត្រូនិកដែលមានអត្ថន័យពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតីរបស់អនុប្រធានាធិបតីលោកស្រី Leni Robredo។

ខ្លឹមសារនៅក្នុងសារអេឡិចត្រូនិកបានបង្ហោះលើបណ្តាញសង្គមដែលឈ្មោះថា «LeniLeaks» ក្នុងគោលដៅអំពាវនាវដល់ពលរដ្ឋគាំទ្រអនុប្រធានាធិបតី Leni Robredo ក្រោកឈរឡើងធ្វើមហាបាតុកម្ម ប្រឆាំងនឹងប្រធានាធិបតី ឌុយទែរតេ ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Vitaliano Aguirre កាលពីថ្ងៃទី៩ ខែមករា បានប្រកាសថា អនុប្រធានាធិបតីជាប់ពាក់ព័ន្ធនឹងក្រុមប្រឆាំងមានគម្រោងធ្វើរដ្ឋប្រហារ ទម្លាក់ប្រធានាធិបតី។

ទីប្រឹក្សាសន្តិសុខជាតិលោក Hermogenes Esperon Jr បានបញ្ជាក់ថា ការចោទ ប្រកាន់ប្រឆាំងលោកស្រី Leni គឺជារឿងធំ ដូច្នេះចាំបាច់ត្រូវតែមានការស្រាវជ្រាវឲ្យបានច្បាស់ជាងនេះ។ ជាមួយគ្នានោះ លោក Esperon បានបញ្ជាក់ថា ការបែក ធ្លាយព័ត៌មានខាងលើរបស់អនុប្រធានា ធិបតីនឹងមិនយកមកពិភាក្សានៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីតំបន់នៅក្នុងឆ្នាំ២០១៧នោះឡើយ។

ចំណែកលោកស្រី Leni Robredo បានច្រានចោលការចោទប្រកាន់ទាំងនោះ របស់រដ្ឋាភិបាលលោក ឌុយទែរតេ ។
អនុប្រធានាធិបតីហ្វុីលីពីន Leni Robredo និងប្រធានាធិបតី ឌុយទែរតេ កាន់ តែមិនចុះសម្រុងគ្នាពីមួយថ្ងៃទៅមួយថ្ងៃ រហូតធ្វើឲ្យអនុប្រធានាធិបតីសម្រេចចិត្តដើរចេញពីរដ្ឋាភិបាល។

អនុប្រធានាធិបតីលោកស្រី Leni Robredo ប្រាប់ថា លោកស្រីសម្រេចចិត្តដើរចេញពីរដ្ឋាភិបាលដោយសារតែ រដ្ឋមន្ត្រី មួយរូបគឺលោក ជុន អេវ៉ាស្កូ បានផ្ញើសារ SMS ប្រាប់លោកស្រីថា លោក ឌុយទែរតេ មិនចង់ឲ្យលោកស្រីចូលរួមគណៈរដ្ឋមន្ត្រីទៀតទេ ទាំងនោះជាហេតុធ្វើឲ្យលោកស្រីសម្រេចថា លាលែងពីតំណែងតែម្តងទៅ។

យោងតាមលោកស្រី Leni Robredo បានឲ្យដឹងថា គេកំពុងឃុបឃិតគ្នាធ្វើឲ្យលោកស្រីចេញពីតំណែងអនុប្រធានាធិបតី ហ្វុីលីពីន ហើយការដែលលោកស្រីត្រូវគេបដិសេធវត្តមាននៅគណៈរដ្ឋមន្ត្រីពេលនេះគូសបញ្ជាក់ច្បាស់ពីការឃុបឃិតនេះ។

លោកស្រី រ៉ូប្រេដូ អាយុ៥២ឆ្នាំ ជាអតីត មេធាវី និងសកម្មជនការពារសិទ្ធិសង្គម។ លោកស្រីជាអ្នកនៅខាងក្រុមនយោបាយ របស់អតីតប្រធានាធិបតីអាគីណូ។ លោក ស្រីបានជាប់ឆ្នោតជាអនុប្រធានាធិបតី កាលពីខែឧសភា ដើមឆ្នាំឈ្នះលើលោក បុងបុង ម៉ាកកូស ដែលជាកូនប្រុសរបស់ អតីតមេដឹកនាំម៉ាកកូស។ លោកស្រី រ៉ូប្រេដូ ប្រាប់ថា កាលពីមុនលោកស្រីធ្លាប់ គិតថា លោកស្រីអាចត្រូវគ្នាជាមួយប្រធានាធិបតី ឌុយទែរតេ ក្នុងយុទ្ធនាការកាត់ បន្ថយភាពក្រីក្រក្នុងស្រុក។

រដ្ឋមន្ត្រី ជុន អេវ៉ាស្កូ បានប្រាប់ថា អនុ ប្រធានាធិបតី រ៉ូប្រេដូ និងលោក ឌុយទែរតេ ពិតជាមិនត្រូវគ្នាមែន។ រឿងមិនចុះសម្រុងគ្នាមានជាប់ពាក់ព័ន្ធនឹងវិធីដែលត្រូវប្រើ ប្រឆាំងនឹងឧក្រិដ្ឋជនគ្រឿងញៀនពាក់ព័ន្ធ នឹងលោក ឌុយទែរតេ ចង់រៀបចំទោស ប្រហារជីវិតឬពាក្យពេចន៍មិនសមរម្យរបស់ លោក ឌុយទែរតេ ទៅលើលោកស្រីរ៉ូប្រេដូ ជាដើម។
លោក ឌុយទែរតេ ឡើងកាន់តំណែង ដឹកនាំប្រទេសហ្វុីលីពីននៅខែមិថុនា ឆ្នាំ ២០១៦ ក្រោយយកឈ្នះលើគូប្រជែង។ តាំងពីលោកក្លាយជាប្រធានាធិបតីលោកបានអនុវត្តសង្គ្រាមប្រឆាំងគ្រឿងញៀន ដោយបានសម្លាប់មនុស្សរហូតដល់ ៥.៩២៧នាក់មកទល់ពេលនេះ។

ពាក់ព័ន្ធនឹងសង្គ្រាមប្រឆំាងគ្រឿងញៀន នោះដែរឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានជំរុញឱ្យតុលាការហ្វុីលីពីន បើកការសើុបអង្កេតមួយប្រឆាំងនឹងលោក ឌុយទែរតេ បន្ទាប់ពីប្រធានាធិបតី មាត់ដាចម្នាក់នេះបានប្រកាសចេញពីបបូរមាត់ផ្ទាល់កាលពីសប្តាហ៍មុនថា កាលពី លោកនៅជាចៅហ្វាយក្រុង Davao លោកបានសម្លាប់ដោយផ្ទាល់ដៃជនសង្ស័យ ជួញដូរគ្រឿងញៀន។

មានទម្លាប់បំផុសរឿងអាស្រូវប្រើពាក្យ អសុនោះជេរសម្តេច ប៉ាប ជេរប្រធានា ធិបតីអាមេរិក អូបាម៉ា លោកប្រធានាធិបតី ហ្វុីលីពីន ឌុយទែរតេ បាននាំចំណាប់ អារម្មណ៍ថ្មីមួយទៀតកាលពីសប្តាហ៍មុន ដោយបានប្រកាសថា លោកធ្លាប់បាន សម្លាប់ឧក្រិដ្ឋជនជាប់សង្ស័យក្នុងជំនួញគ្រឿងញៀនកាលលោកនៅជាចៅហ្វាយ ក្រុង Davao ពីឆ្នាំ១៩៨៨-២០១៦។

ពាក្យសម្តីនេះត្រូវបានលោកគន្លាស់ ចេញពីបបូរមាត់លោកនៅក្នុងវិមានប្រធានាធិបតី និងនៅចំពោះមុខអ្នកជំនួញធំៗជាច្រើននាក់។ ជាមួយនឹងមោទនភាពដែល លោកបានគោរពពាក្យសន្យាធ្វើប្រតិបត្តិការកម្ចាត់ឧក្រិដ្ឋជនគ្រឿងញៀនអស់រាប់ពាន់នាក់តាំងពីលោកឡើងកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ មកលោក ឌុយទែរតេ បានរៀប រាប់អំពីឃាតកម្មរបស់ប៉ូលិស និងអំពីសកម្ម ភាពគំរូរបស់លោកដើម្បីលើកទឹកចិត្តដល់ប៉ូលិសក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនដោយបានជិះម៉ូតូចុះទៅប្រមាញ់ចាប់ ពួកទុច្ចរិតតាមដងផ្លូវបង្កហេតុមុនដើម្បី បានបាញ់សម្លាប់ដោយផ្ទាល់ដៃ៕ ម៉ែវ សាធី

...

leni-robredo-dzmm2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print