កំលោះចាស់វ័យ៥១ឆ្នាំចាប់រំលោភក្មេងស្រីវ័យ១៤ឆ្នាំជាង១ម៉ោងសម្រេច៣ដង

ចែករំលែក៖

ខេត្តក្រចេះ៖  បុរសជាប់សង្ស័យ និងជាកំលោះចាស់វ័យ៥១ឆ្នាំ ត្រូវបាននគរបាលចាប់ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តក្រចេះ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ដោយជាប់សង្ស័យលើករណីរំលោភសេពសន្ថវៈលើក្មេង ស្រីក្នុងវ័យអនីតជន អាយុ១៤ឆ្នាំម្នាក់ បានសម្រេចរហូតដល់ទៅ៣ដង ក្នុងរយៈពេលជាង១ម៉ោង ។

នគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា ជនជាប់សង្ស័យរូបនេះឈ្មោះ ស៊ុំ ឡឹម អាយុ៥១ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន ស៊ីឈ្មួលដកដំឡូង នៅភូមិក្រញូងសែនជ័យខាងជើង ឃុំក្រញូងសែនជ័យ ស្រុកស្នួល និងមានស្រុកកំណើតនៅភូមិអញ្ចាញ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ។

លោកស្រីវរៈសេនីយ៍ត្រី នៅ រតនា ស្នងការរងទទួលបន្ទុកការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឲ្យដឹងថា ជនជាប់សង្ស័យឈ្មោះ ស៊ុំ ឡឹម ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្នួល ចុះចាប់ឃាត់ខ្លួនបានភ្លាមៗ កាលពីថ្ងៃទីទី៨ ខែមករា ឆ្នាំ២០១៧ ក្រោយពីទទួលបានពាល្យបណ្តឹង ពីឪពុកក្មេងស្រីរងគ្រោះ ។

ក្នុងរបាយការនគរបាលបានឲ្យដឹងថា ជនចាប់សង្ស័យនិងគ្រួសារក្មេងស្រីរងគ្រោះជាអ្នកក្បែរខាងនិងគ្នា ហើយផ្ទះជីដូនក្មេងស្រីរងគ្រោះមានលក់គ្រឿងទេស ។ នៅថ្ងៃកើតហេតុ ព្រឹកថ្ងៃទី៨ខែមករា ជនសង្ស័យបាន ដើរមកទិញស្រាស២លីត្រ យកទៅផឹកនៅរោងកម្មករ លុះមួយសន្ទុះក្រោយមក ជនល្មើសបានហៅក្មេងស្រីរងគ្រោះឲ្យយកស្រាបៀរចំនួន៣កំប៉ុង ទៅឲ្យរូបគេនៅរោងកម្មករ ខណៈដែលក្មេងស្រីរងគ្រោះដើរយកស្រាបៀរទៅឲ្យជននេះដល់រោង ជនជាប់សង្ស័យក៏បានចាប់ក្មេងស្រីរងគ្រោះធ្វើសកម្មភាពរំលោភតែមិនបានសម្រេច ដោយសារជីដូនក្មេងស្រីរងគ្រោះស្រែកហៅ ។

របាយការណ៍ដដែរបញ្ជាក់ថា ក្រោយមកជននេះបានហៅក្មេងស្រីរងគ្រោះម្តងទៀតឲ្យយកស្រាបៀរមកឲ្យជនជាប់សង្ស័យនៅរោងដដែរ ពេលក្មេងស្រីរងគ្រោះទៅដល់ជននេះ បានធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេចតែម្តង ។ ក្រោយពីធ្វើសកម្មភាពជននេះបានគំរាមក្មេងស្រីរងគ្រោះ និងសម្លាប់ចោលមួយពូជ បើសិនជាយករឿងនេះប្រាប់ឲ្យគេដឹង។

យោងតាមចម្លើយសារភាព របស់ជនជាប់សង្ស័យបានប្រាប់នគរបាលថា រូបគេពិតជាបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះបានសម្រេចរហូតដល់ទៅ៣ដងពិតប្រាកដមែន ៕

img_3555 img_3547 img_3548

...

ដោយ៖ កោះទ្រុង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print