បុរសបែកថ្នាំយកកាំបិតអារអណ្តាតខ្លួនឯង

ចែករំលែក៖

ភ្នំពេញ៖ បុរសបែកថ្នាំម្នាក់បានយកកូនកាំបិតចិតបន្លែអារអណ្ដាតខ្លួនឯងហូរឈាមត្រូវបានម្តាយដឹកទៅឲ្យគ្រូពេទ្យព្យាបាល តែពេលទៅដល់មន្ទីរពេទ្យបុរសរូបនោះមិនព្រមឲ្យក្រុមគ្រូពេទ្យព្យាបាលឡើយ ទាល់តែចាប់ជិត១ម៉ោងទើបអាចព្យាបាលបាន ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅចំណុចម្ដុំពោធិ៍ចិនតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះឡាយ មេសា ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពព័ត៌មានពីម្ដាយជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់ជាម្ដាយកំពុងគេងនៅលើបន្ទប់ជាន់ទី១ ស្រាប់តែគាត់ឮសំឡេងកូនរបស់គាត់ដែលគេងនៅខាងក្រោម គាត់ក៏បានចុះមកក្រោមមើកកូន ស្រាប់តែឃើញកូនរបស់គាត់មាត់ហូរឈាម ហើយដៃកាន់កូនកាំបិតចិតបន្លែទើបគាត់សន្និដ្ឋានថា កូនរបស់គាត់បែកថ្នាំបានយកកាំបិតមកអារអណ្ដាតខ្លួនឯងបែបនេះ ។

ប្រភពដដែលបានបន្តថា កូនរបស់គាត់បានសេពគ្រឿងញៀនតាំងតែពីគេនៅរៀនម្ល៉េះ ។ កាលពីឆ្នាំ២០១៦ កូនរបស់គាត់ធ្លាប់មានសភាពបែកថ្នាំរហូតយកកាំបិតមកចាក់កខ្លួនឯងម្តងរួចមកហើយ តែត្រូវបានក្រុមគ្រួសាររបស់គាត់ជួយសង្គ្រោះទាន់ពេលវេលា និងបាននាំកូនរបស់គាត់ទៅបន្សាបគ្រឿងញៀន២ដងរួចមកហើយ តែដោយសារតែភាពភ្លើតភ្លើនធ្វើឲ្យកូនរបស់គាត់នៅតែក្លាយជាមនុស្សញៀនថ្នាំរហូតបែកថ្នាំដដែល ។

ក្រោយពេលកើតហេតុម្ដាយជនរងគ្រោះយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសមះ លុះមកដល់មន្ទីរពេទ្យដោយសារតែអំណាចថ្នាំញៀនមិនទាន់រលត់ ធ្វើឲ្យជនរងគ្រោះពេលចូលមកមន្ទីរពេទ្យបានក្រាបសំពះម្ដាយដល់ដី ធ្វើឲ្យក្រុមគ្រូពេទ្យពិបាកក្នុងការព្យាបាល ហើយក្រុមគ្រូពេទ្យ និងសន្តិសុខពេទ្យបានព្យាយាមចាប់ជនរងគ្រោះដើម្បីព្យាបាលប្រមាណជាជិត១ម៉ោងទើបអាចធ្វើការព្យាបាលបាន ៕

image1

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print