លោកឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍នគរបាលអន្តរប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត គ្រោងផ្លាស់ចេញ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ លោកស័ក្តិ៤ ឈាន ពិសិដ្ឋ ដែលចោទប្រកាន់លោកឌិន ពុទ្ធី បានបើករថយន្តបង្កឱ្យរងរបួសនោះ គ្រោងផ្លាស់ប្តូរចេញពីច្រកទ្វារប៉ោយប៉ែត ដើម្បីឱ្យប្រជាពលរដ្ឋស្ងប់អារម្មណ៍ ដែលត្រូវបានលោកអភិបាលខេត្តប្រាប់ឱ្យដឹងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព កាលពីរសៀលថ្ងៃទី០៩ មករា ២០១៧ ស្ថិតនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។

ក្នុងកិច្ចប្រជុំនោះ លោកសួន បវរ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បានលើកឡើងថាកាលពីថ្ងៃទី២២ ធ្នូ កន្លងមក ស្ថិតនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានករណីលោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍នគរបាលអន្តរប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្តឹងចោទប្រកាន់លោកឌិន ពុទ្ធី ជាប្រធានសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ បើករថយន្តបុកបណ្តាលឱ្យរងរបួសភ្លៅស្តាំរហូតដួលសន្លប់ ។

ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសថៃ ក្រោយពេលភ្លាមៗ នោះកម្លាំងនគបាលអន្តប្រវេសន៍បានឃាត់ខ្លួនលោក ឌិន ពុទ្ធី ប្រគល់ជូនទៅកម្លាំងនគបាលខេត្តបញ្ជូនខ្លូនទៅតុលាការបានចោទប្រកាន់ពីបទហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ហើយត្រូវបានឃុំខ្លួន ។ រហូតដល់ថ្ងៃទី២៩ ធ្នូ ឆ្នាំ២០១៦ ត្រូវសាច់ញាតិ និងប្រជាពលរដ្ឋបាននាំគ្នាតវ៉ានៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលប៉ះពាល់សណ្តាប់ធ្នាប់ និងសន្តិសុខនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។

លោកសួន បវរ បានលើកឡើងថា ដើម្បីឱ្យមានភាពស្ងប់ស្ងាត់ថ្នាក់ដឹកនាំបានឱ្យលោកស័ក្តិ៤ ឈាន ពិសិដ្ឋ ដែលកំពុងសម្រាកព្យាបាលនៅប្រទេសថៃ ត្រូវមកធ្វើការដោះស្រាយ និងសម្របសម្រួលជាមួយលោកឌិន ពុទ្ធី ឱ្យបញ្ចប់រឿង ដើម្បីឱ្យប្រជាពលរដ្ឋមានភាពស្ងប់អារម្មណ៍ គឺលោកស័ក្តិ៤ ឈាន ពិសិដ្ឋ អនុប៉ុស្តិ៍នគរបាលអន្តប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត អាចប្រឈមការផ្លាស់ប្តូរចេញទៅធ្វើការកន្លែងផ្សេង ។

ក្នុងឱកាសនោះ លោកបានដឹកវិធានការដល់កម្លាំងប្រដាប់អាវុធត្រូវមានវិធានការលុបបំបាត់ការជួញដូរ និងចែកចាយប្រើប្រាស់គ្រឿងញៀន ដើម្បីឱ្យភូមិ-ឃុំមានសុវត្ថិភាព និងទប់ស្កាត់ការជួញដូរមនុស្ស និងពលករចំណាក់ស្រុកខុសច្បាប់ការពារសុវត្ថិភាពប្រជាពលរដ្ឋទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ដែលកើតមានកម្លាំងដែលឈជើង តាមបន្ទាត់ព្រំដែនចូលទប់ស្កាត់ទំនិញគេចពន្ធ តាមបន្ទាត់ព្រំដែន និងស្វែងរកចាប់ខ្លួនក្រុមប្រចាំងបោះខិតប័ណ្ណប្រចាំរាជរដ្ឋាភិបាល ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕ ស តារា

...

pisith-1 pisith-2 pisith-3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print