ពិធីប្រកាសតែងតាំងមុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី

ចែករំលែក៖

ខេត្តរតនគិរី៖ នៅសាលប្រជុំសាលាខេត្តរតនគិរីបានរៀបចំពិធីប្រកាសតែងតាំងប្រធានមន្ទីរបរិស្ថានខេត្តនាព្រឹកថ្ងៃទី១១ ខែមករាឆ្នាំ២០១៧ក្រោមអធិបតីភាពលោក សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថានដោយមានការចូលរួមពីលោក ថង សាវុនអភិបាលគណៈអភិបាលខេត្តរតនគិរី លោក ណាប់ ប៊ុនហេងសមាជិកក្រុមប្រឹក្សាខេត្តកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទនិងមន្ត្រីរាជការជុំវិញខេត្តប្រមាណជាង១០០នាក់។

ថ្លែងក្នុងឱកាសនោះលោក ថង សាវុនអភិបាលគណៈអភិបាលខេត្តរតនគិរីបានផ្តាំផ្ញើរដល់លោក ផុន ខេមរិន្ទបច្ចុប្បន្នជាអនុប្រធានស្តីទីត្រូវក្រសួងបរិស្ថានប្រកាសតែងតាំងជាប្រធានមន្ទីរបរិស្ថានខេត្តរតនគិរីថ្មីជំនួសលោក ជូ សុភ័ក្រ្តប្រធានមន្ទីរបរិស្ថានចាស់ត្រូវផ្ទេរភារកិច្ចទៅកាន់ប្រធាននាយកដ្ឋានអភិរក្សធន់ធានធម្មជាតិដែនគោកខាងកើតទន្លេមេគង្គនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សាធន់ធានធម្មជាតិនៃក្រសួងបរិស្ថានវិញ ថាអោយខិតខំយកចិត្តទុកដាក់ចំពោះការងារនិងគោលនយោបាយរាជរដ្ឋាភិបាលក៏ដូចជាក្រសួងបរិស្ថានដាក់ចុះត្រូវយកចិត្តទុកដាក់លើការងារគ្រប់គ្រងនិងការងារផ្តល់សេវាជូនប្រជាពលរដ្ឋបន្តការងារទំនាក់ទំនងអោយបានល្អជាមួយអង្គភាពពាក់ព័ន្ធនិងអង្គការជាដៃគូរសង្គមស៊ីវិលនានា។

លោក សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងលោក ថងសាវុនបានប្រគល់នូវសេចក្តីប្រកាស់តែងតាំងនិងត្រាជូនដល់លោកផុន ខេមរិន្ទប្រធានមន្ទីរបរិស្ថានថ្មីចប់សព្វគ្រប់។

លោកផុន ខេមរិន្ទប្រធានមន្ទីរបរិស្ថានថ្មីបានឡើងប្តេជ្ញាចិត្តស្មោះត្រង់គោរពនិងអនុវត្តអោយបានខ្ជាប់ខ្ជួនជានិច្ចនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាបតីតេជោហ៊ុនសែនជាប្រមុខដឹកនាំដ៏ឆ្នើមអោយទទួលបានជោគជ័យ។

ខិតខំយកចិត្តទុកដាក់អោយអស់ពីសមត្ថភាពកម្លាំងកាយចិត្តនិងស្មារតី បំពេញការងារប្រកបដោយឆន្ទះទទួលខុសត្រូវខ្ពស់និងប្រកាន់ខ្ជាប់នូវសិលធម៍ ឥរិយាបថ ជាអ្នកដឹកនាំ។

ចូលរួមគោរពជានិច្ចតាមគោលការណ៍ដឹកនាំការចាត់តាំងការណែនាំរបស់ក្រសួងនិងការណែនាំរបស់ថ្នាក់ដឹកនាំខេត្តពង្រឹងសាមគ្គីផ្ទៃក្នុងនិងពង្រីកទំនាក់ទំនងល្អកិច្ចសហប្រតិបត្តិការណ៍ជាប់ជាប្រចាំជាមួយអង្គភាពនានាអាជ្ញាធរពាក់ព័ន្ធដើម្បីលើកកំពស់ប្រសិទ្ធិភាពការងារចូលរួមទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសធន់ធានធម្មជាតិសំដៅពង្រឹងការអនុវត្តច្បាប់ឲ្យបានប្រសិទ្ធភាពស្របតាមគោលការណ៍ណែនាំរបស់ក្រសួងនិងសារាចរណែនាំលេខ០៥ ស.រ.ណ.ន របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីវិធានការចាំបាច់នានាក្នុងការពង្រឹងការគ្រប់គ្រងធម្មជាតិ។

ចង់ចាំជានិច្ចប្រសាសន៍ណែនាំផ្តាំផ្ញើរដ៏ថ្លៃថ្លាប្រកបដោយអត្ថន័យលើការងារគ្រប់គ្រងនិងការផ្តល់សេវាជូនប្រជាពលរដ្ឋអោយមានប្រសិទ្ធិភាពខ្ពស់។

លោករដ្ឋមន្ត្រីក៏បានថ្លែងការផ្តាំផ្ញើដល់មន្ត្រីទើបតែប្រកាសតែងតាំងអោយយកចិត្តទុកដាក់ជាពិសេសបន្តអនុវត្តយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣និតិកាលទី៥នៃរដ្ឋសភានិងលើកកំពស់ស្ថានភាពប្រសិទ្ធិភាពការជឿទុកចិត្តក្នុងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាពតាមរយៈការប្រកាន់ខ្ជាប់នូវឆន្ទៈម្ចាស់ការភក្តីភាពនិងមនសិកាវិជ្ជាជីវៈរបស់មន្ត្រីរាជការដែលជាលក្ខខណ្ឌដ៏ចាំបាច់មួយដើម្បីអោយសម្រេចនូវគោលបំណងនៃការដំណើរការកែទម្រង់ជាពិសេសសហការកែទម្រងជាសាធារណៈ។

លោកបន្តថាក្រសួងនិងរៀបចំកាត់បន្ថយដីសម្បទានពី៩០ឆ្នាំមកត្រឹម៥០ឆ្នាំដើម្បីងាយស្រួលអោយប្រជាពលរដ្ឋក្នុងការប្រកបមុខរបរកសិកម្ម បន្តពីក្រុមហ៊ុនដែលវិនិយោគជាមួយរាជរដ្ឋាភិបាលហើយបែងចែកដីកសិកម្មនិងដីអភិរក្សអោយច្បាស់លាស់ ហើយមិនបំពានទៅលើដីកសិកម្មដែលប្រជាពលរដ្ឋដាំដុះកសិផលនោះឡើយ៕

savuth-3 savuth-4 savuth-2 savuth-1 savuth-5

...

ដោយ៖ វុទ្ធឦសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print