ខេត្តតាកែវ ៖ ស្ត្រីម្នាក់ត្រូវជនមិនស្គាល់មុខបានរំលោភសេពសន្ថវៈរួចសម្លាប់ និងបានយកសាកសពទៅបោះចោលត្រូវគេប្រទះឃើញនៅវាលស្រែមួយកន្លែង។
ករណីនេះបង្កការភ្ញាក់ផ្អើលបានកើតឡើងនៅចំណុចភូមិយុលចេក ឃុំជីខ្មា ខេត្តតាកែវកាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។
ប្រភពបានឲ្យដឹងថាករណីរំលោភសម្លាប់ស្ត្រីយ៉ាងព្រៃផ្សៃបំផុត ហើយយកសាកសពចោលនៅកម្ពោធព្រៃរបោះវាលស្រែនោះ សាកសពនារីរងគ្រោះ នៅមិនទាន់មានអ្នកស្គាល់អត្តសញ្ញាណនៅឡើយទេ ។
ប្រភពពីសមត្ថកិច្ចអះអាងថា ជនរងគ្រោះជាមនុស្សវិកលចរិកមានអាយុប្រហែល៣៥ឆ្នាំ ប៉ុន្តែមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងដុតដៃដុតជើងចំពោះករណីដ៏ក្តៅនេះ ៕
...