ការិយាល័យប្រឆាំងគ្រឿងបង្ហាញមុខជនសង្ស័យប្រើប្រាស់សារធាតុញៀនទាំង៧៥នាក់ និងជាង១០០កញ្ចប់ ជាលើកទី២

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យទាំង៧៥នាក់និងគ្រឿងញៀនជា១០០កញ្ចប់មកពីបណ្តាខណ្ឌទាំង១២ ត្រូវបានធ្វើការបង្ហាញមុខជាសាធារណៈ នៅការិយាល័យប្រឆាំងគ្រឿងញៀន ពាក់ព័ន្ធករណីរក្សាទុកបិទបាំង ប្រើប្រាស់សេពគ្រឿងញៀន នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបរិវេណការិយាល័យកណ្តាលប្រឆាំងបទល្មើស ផ្លូវ២៣០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាលើកទី២ សរុបក្នុងប្រតិបត្តិការចុះបង្ក្រាបចាប់ពីថ្ងៃទី១ដើមខែមកមានចំនួនប្រមាណជាង៤០០នាក់ ។

យោងតាមរបាយការណ៍សមត្ថកិច្ច លទ្ធផលប្រតិបត្តិការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ដែលមានខណ្ឌទាំង១២ និង ការិយាល័យ ធ្វើការចុះបង្ក្រាបជាលក្ខណៈទូទាំងរាជធានីភ្នំពេញនិងខេត្ត ។ ជាលទ្ធផលសរុបក្នុងប្រតិបត្តិការបង្ក្រាបសរុបឃាត់ខ្លួនចំនួន៧៥នាក់រួមទាំងថ្នាំញៀនចំនួនជាង១០០កញ្ចប់ ។

លោក ព្រំ សន្ធរ ស្នងការរងនៃការិយាល័យប្រឆាំងគ្រឿងញៀន បានប្រាប់អោយដឹងថា ប្រតិបត្តិការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១២ ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ សរុបឃាត់ខ្លួនបាន៧៥នាក់ និង ថ្នាំញៀនចំនួនជាង១០០កញ្ចប់ ។ លោកបានបន្តថា សរុបក្នុងប្រតិបត្តិការចាប់ពីដើមខែមករាមកកម្លាំងសមត្ថកិច្ចយើងចុះបង្ក្រាបបានមនុស្សប្រមាណជាង៤០០នាក់ ។

ជាចុងក្រោយលោក ព្រំ សន្ធរ បានបញ្ជាក់ថា កម្លាំងនរគបាលជំនាញនៅតែបន្តធ្វើការបង្ក្រាបដូចភ្លៀងរលឹមទាំងយប់ទាំងថ្ងៃនៅក្នុងរាជធានីភ្នំពេញ ហើយសូមសំណូមពរដល់អាណាព្យាបាល ប្រជាពលរដ្ឋចូលរួមសហការ ដើម្បីរក្សាសុខសន្តិភាពក្នុងសង្គម និង ទប់ស្កាត់ បង្ការបង្ក្រាប ការប្រើប្រាស់ចែកចាយគ្រឿងញៀនអោយមានប្រសិទ្ធិភាព ៕

...

e58de1a4-84e7-49a2-8e42-61660a336b02 viSal (5) e9befaaf-5ace-4592-86e7-721e27c41c04 viSal (6) viSal (1) viSal (4) viSal (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print