ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីគូស្នេហ៍មួយគូបានរស់នៅជាមួយគ្នារយះពេល៥ឆ្នាំមកហើយ ដោយសារតែខាងប្រុសរករឿងវាយដំស្ទើររាល់ថ្ងៃ ទើបខាងស្រីទ្រាំលែងបាន ចុះចេញអស់រយះពេល១ខែ ទើបជួបបុរសកម្មកររោងចក្រម្នាក់ទៀត និងស្រឡាញ់គ្នា ពេលកំពុងជិះម៉ូតូឌុបគ្នាតាមដងផ្លូវ ស្រាប់តែបុរសជាសង្សារដើមឃើញជិះម៉ូតូដេញវាយបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះឃាត់ហៅទៅសួរនាំនៅប៉ុស្តិ៍ចោមចៅ កាលពីវេលាម៉ោង១២ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅមុខផ្សារឯករាជ្យ១ ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បុរសជាគូស្នេហ៍ទី១ឈ្មោះ ប្រាក់កុសល ភេទប្រុសអាយុ២៨ឆ្នាំ មុខរបយាមផ្ទះសំណាក់គីមហេង ម្តុំមុខផ្សារត្រពាំងថ្លឹង(ផ្សារយាយម៉េវ)មានសរុកកំណើតនៅ ភូមិអំពិល ឃុំអំពិលបស្រុករមាហែក ខេត្តស្វាយរៀង ចំណែកនារីជាសង្សារឈ្មោះអិនស្រីតឿ ហៅអារ៉េន អាយុ៣០ឆ្នាំ មុខរបបំរើការងានៅមឈ្ឍមណ្ឌលកំសាន្តឌីយ៉ាម៉ង ផ្លូវវេងស្រេង ស្នាក់នៅបន្ទប់ជួល ម្តុំផ្សារកាណាសីុធី មានស្រុកកំណើតនៅខេត្តកំពង់ធំ ។ ចំណែកបុរសទី៣មិនបានស្គាល់ឈ្មោះគ្រាន់តែដឹងថា ធ្វើការរោងចក្រ។
តាមការៀបរាប់ពីបុរសឈ្មោះប្រាក់ កុសល់ បានអោយដឹងថា រួបគេនិងឈ្មោះអិន ស្រីតឿរ បានស្គាល់គ្នារយះពេល៥ឆ្នាំមកហើយដោយរស់នៅជាមួយគ្នាលុះមកដល់អំឡុង១ខែក្រោយនេះនារីនោះបានចាកចេញពីគេដោយមិនបានប្រាប់ពីមូលហេតុ។
ប្រភពដដៃលបានបន្តថា លុះដល់វេលាកើតហេតុរួបគាត់បានប្រទះឃើញនារីជាសង្សារបានជិះម៉ូតូអោបគ្នាជាមួយប្រុសថ្មី ទើបមានចិត្តប្រចណ្ឌក៏ជិះម៉ូតូដេញតាមតាំងពីមុខផ្សារត្រពាំងថ្លឹងរហូតដល់មុខផ្សារឯករាជ្យ១ស្ទាក់ម៉ូតូខាងមុខវាយ២ទៅ៣ដៃតែម្តង ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចឃាត់មកប៉ុស្តិ៍សួនាំ។
បើតាមសម្តីឈ្មោះអិន ស្រីតឿរ ហៅអារ៉េន បានអោយដឹងថា រួបនាងជាស្រីមេម៉ាយអស់រយះពេល៦ឆ្នាំមកហើយដោយមានកូន២នាក់ប្រុសម្នាក់ស្រីម្នាក់។ ហើយក្រោយមកទើបជួបគ្នាជាមួយឈ្មោះប្រាក់កុសល់រស់នៅជាមួយគ្នា៥ឆ្នាំដោយមិនបានរៀបការនោះទេ។
មូលហេតុនៃការចុះចេញពីប្តីហេងស៊យនោះព្រោះរួបនាងមិនដែលបានសុខស្រួលម្តងទេ ប្តីមិនបានការនោះតែងតែវាយធ្វើបានស្ទើរាល់ថ្ងៃគ្មានថ្ងៃលោះ ណាមួយរួបនាងមានផ្ទៃពោះ១ខែទៀតផងទើបសម្រេចចិត្តចុះចេញទៅនៅជាមួយបងប្អូនមួយរយះ។
នារីខាងលើបានបន្តថា ខណះដែលនាងចេញពីប្តីហេងស៊យដែលមិនបានរៀបការផងនោះ រយះពេល១ខែក្រោយទើបបានស្គាល់បុរសកម្មកររោងចក្រម្នាក់ទៀតដែលចេះថ្នាក់ថ្នមរួបនាងទើបសម្រេចចិត្តរស់នៅជាមួយ ខណះពេលដែលកំពុងជិះម៉ូតូឌុបគ្នាស្រាប់តែឈ្មោះប្រាក់ កុសល់ ជិះម៉ូតូមកស្ទាក់ពីមុខតែម្តង។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុនិងហៅអ្នកទាំង៣មកសួនាំនៅប៉ុស្តិ៍ចោមចៅធ្វើការអប់រំនិងធ្វើកិច្ចសន្យាលែងអោយបុរសទី១មករវីរវល់នារីរងគ្រោះទៀតហើយក៏អោយទៅផ្ទះរៀងៗខ្លួនតែម្តង ៕ សុខាសែនជ័យ