នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនក្រុមអ្នកប្រើប្រាស់គ្រឿងប្រុសស្រីចំនួន៧នាក់សម្ភារៈមួយចំនួន

ចែករំលែក៖

ភ្នំពេញ ៖  ក្រុមអ្នកប្រើប្រាស់គ្រឿងញៀនចំនួន៧នាក់ត្រូវកំលាំងនគរបាលប៉ុស្តិ៍ឃ្មួញធ្វើការឃាត់ខ្លួនខណៈពួកគេបានទៅប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន។

ការឃាត់ខ្លួនពួកគេទាំងអស់នេះធ្វើឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី១២ខែមករាឆ្នាំ២០១៧នៅចំណុចផ្ទះគ្មានលេខផ្លូវលំភូមិអន្លង់ក្ងានសង្កាត់ឃ្មួញខណ្ឌសែនសុខ។

ក្រុមជនសង្ស័យទាំង៧នាក់នោះទី១ឈ្មោះ សុខ ដាវិត ភេទប្រុសអាយុ១៨ឆ្នាំមុខរបរបើកបររថយន្តទី២ឈ្មោះ នៅ តូតា ស្រី អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដទី៣ឈ្មោះ ហៀង កញ្ញា ភេទស្រីអាយុ២១ឆ្នាំសិស្សទី៤ឈ្មោះ ខាន់ ផា ភេទស្រីអាយុ៤៩ឆ្នាំ ជាម្ចាស់ផ្ទះជួលស្នាក់នៅក្រុម៥ផ្លូវលំភូមិអន្លង់ក្ងាននសង្កាត់ឃ្មួញខណ្ឌសែនសុខទី៥ឈ្មោះ សាម រតនា ភេទប្រុសអាយុ២២ឆ្នាំមុខរបរមិនពិតប្រាកដទី៦ឈ្មោះ ចន សុផាន់ណា ភេទប្រុសអាយុ១៨ឆ្នាំមុខរបបរកម្មករោងចក្រនិងទី៧ឈ្មោះ អឿន ធារៈ ភេទប្រុសអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ។

លោក ញាន នន នាយប៉ុស្តិ៍នគរបាលឃ្មួញបានអោយដឹងថាមុននិងឈានដល់ការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង៧នាក់ខាងលើនេះគឺដោយមានប្រជាពលរដ្ឋល្អបានរាយការណ៍មកថាមានក្រុមក្មេងស្ទាវៗប្រុសស្រីបាននាំគ្នាមកប្រមូលផ្តុំនៅផ្ទះខាលើជក់គ្រឿងញៀនពេលនោះលោកបានសុំគោលការទៅលោក ម៉ក់ ហុង អធិការខណ្ឌហើយលោកអធិការបានអោយលោកដឹកនាំកំលាំងចុះទៅដល់កន្លែងកើតហេតុក៍ឃាត់ខ្លួនបានពួកគេទាំង៧នាក់តែម្តង។

សម្ភារៈដកហូតមាន ម៉ូតូ១គ្រឿងម៉ាកឌូក ព័ណខ្មៅលាយទឹកក្រូចពាក់ស្លាកលេខភ្នំពេញ1FU.8338 និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនហើយនាំខ្លួនពួកគេយកមកធ្វើតេសរកសារធាតុញៀនក្នុងនោះមាន៤នាក់ជាប្រុសៗមានសារធាតុញៀនចំណែកក្មេងស្រី២នាក់ដែលមិនមានសារធាតុញៀនបានធ្វើការអប់រំអោយត្រឡប់ទៅផ្ទះវិញនិងស្រ្តីម្នាក់ទៀតជាម្ចាស់ផ្ទះរូមនិងជនសង្ស័យ៤នាក់ទៀតកំពង់ឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខធ្វើការសាកសួរបន្ត ៕ តុង សីហា

...

23 24 25 26

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print