ភ្នំពេញ៖ លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជារការឯកភាពខណ្ឌ ចុះបង្ក្រាបបទល្មើស ហ្គេមបាញ់ត្រីមួយកន្លែងក្នុងមូលដ្ឋាន កាលពីវេលាម៉ោង១១និង៤០ នាទីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ១៩E0 ផ្លូវលេខ៨៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជាលទ្ធផលប្រមូលបាន ទូហ្គេមបាញ់ត្រី១គ្រឿង កៅអី១០ កង្ហារ១គ្រឿង និងមនុស្សស្រីម្នាក់ ដែលជាម្ចាស់អាជីវកម្ម ។
ក្រោយពីធ្វើការអប់រំណែនាំម្ចាស់អាជីវកម្មរួមមកបានឲ្យផ្ទិតមេដៃលើកំណត់ហេតុ រួចអនុញ្ញាតិឲ្យទៅផ្ទះវិញ និងបានដកហូតហ្គេមបាញ់ត្រី១គ្រឿងយកមករក្សារទុកនៅសាលាខណ្ឌដូនពេញផងដែរ ៕ ស តារា
...