រថយ​ន្ត​សាំង​​យ៉ុ​ងដឹ​កអ្ន​កដំ​​​ណើរបើកជែកខ្វះការប្រុងប្រយ័ត្ន​​​បុក​រថយ​ន្ត​ដឹក​ដំ​ឡូង ​ស្លា​ប់៥​​​នា​​​​​ក់ ​និងរ​​បួស​៧នា​ក់​

ចែករំលែក៖

ខេត្តព្រៃវែង ៖ យ៉ាងហោចណាស់មនុស្ស៥នាក់បានស្លាប់ និង៧នាក់ទៀតរងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកដំឡូង បុកជាមួយរថយន្តសាំយ៉ុងដឹកអ្នកដំណើរ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ នៅលើកំណាត់ផ្លូវជាតិលេខ៨ ស្ថិតក្នុងភូមិដំបូកធំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង ។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ គឺផ្តើមឡើងដោយសារតែអ្នកបើករថយន្តសាំងយ៉ុង បើកជែងគេ ជែងឯង ក្នុងស្ថានភាពផ្លូវគ្រោះថ្នាក់ ទើបជ្រុលចង្កូតទៅបុករថយន្តដឹកដំបូងយ៉ាងដូច្នេះ ។

យ៉ាងណាក្នុងស្ថានភាពនេះ អ្នករងរបួសត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ។

ដោយឡែក រថយន្តបង្កហេតុទាំងពីរគ្រឿង រួមនិងអ្នកបើករថយន្តទាំងនាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន យកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកពារាំង ដើម្បីដោះស្រាយតាមច្បាប់  ៕ ជាយក្រុង

...

nkd1 (1) nkd1 (7) nkd1 (8) nkd1 (5) nkd1 (2) nkd1 (3) nkd1 (6)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print