ខ្សឹបដាក់ត្រចៀក៖ កោតតែខ្លួនជាសមត្ថកិច្ចថ្លើមពាសមេឃហ៊ានបើកមេឆ្នោតវៀតណាមល្បីពេញខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

មន្រ្តីសមត្ថកិច្ចមានមុខមាត់មួយរូបនៅរាជធានីភ្នំពេញកំពុងធ្វើឲ្យបាក់មុខបាក់ មាត់អង្គភាព ខណៈគាត់បាននិងកំពុងជាប់ពាក់ព័ន្ធល្បែងសុីសងល្មើសច្បាប់ ហើយគាត់ធ្វើជាមេឆ្នោតវៀតណាមយ៉ាងធំជាងគេទៀតស្របពេលសម្តេចក្រឡាហោម ស
ខេង រឹតបន្តឹងលុបបំបាត់បញ្ហាល្បែងសុីសងនេះ ពិសេសខ្លួនជាសមត្ថកិច្ចចូលរួមអនុ វត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពនោះ ។

អ្នករស់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យដែលមានទីតាំងនៅជិតកន្លែងបើកកន្ទុយលេខបង្ហើបថា មេបនល្បែងរូបនេះឈ្មោះ រិន ជាសមត្ថ កិច្ចនៅរាជធានីភ្នំពេញជំនាញខាងបើកបនល្បែងទោះមានករណីបង្ក្រាបពីសមត្ថកិច្ចចាប់ម្តងរួចក្តីក៏គាត់មិនរាងចាលឡើយ ព្រោះគាត់សំអាងលុយអាចធ្វើឲ្យគាត់មាន កិត្តិយស មុខមាត់ ។ តែអ្នកភូមិចំអកថា មានលុយរាប់កញ្ឆេដោយសារល្បែងក៏មិនថ្លៃថ្នូរដែរព្រោះជាទង្វើធ្វើឲ្យសង្គមស្អប់ខ្ពើមនិងបំពានច្បាប់ ហើយបង្កើតឲ្យមានបទ ល្មើសលួច ឆក់ ប្លន់ កាប់សម្លាប់ បាត់បង់ទ្រព្យសម្បត្តិ វិនាសព្រាត់ប្រាសក្នុងគ្រួសារជាដើម។

ប្រជាពលរដ្ឋលួចបង្ហើបបន្តថាកន្លងមកថ្នាក់លើនិយាយសឹងសឹកមាត់ទៅហើយ រឿងទប់ស្កាត់លុបបំបាត់បនល្បែងសុីសង បែរជាឈ្មោះ រិន អាងខ្លួនជាសមត្ថកិច្ចហ៊ាន មកបើកល្បែងសុីសងបែបនេះទៅវិញ?

ពួកគាត់សូមអង្វរផងដែរដល់អាជ្ញាធរក្នុងនាមជាគណៈបញ្ជាការឯកភាពខណ្ឌ ពោធិ៍សែនជ័យ បើបានទទួលយកបទបញ្ជាការណែនាំពីសម្តេចក្រឡាហោម ស ខេង រួចហើយគួរមានវិធានក្តៅក្នុងការលុបបំបាត់ចៀសវាងការរិះគន់ថា អាជ្ញាធរទុកកន្លែងបនល្បែងនេះជាប្រយោជន៍ឆ្នាំងបាយ ៕

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print