ប្រើអំពើហិង្សាដាក់ប្រពន្ធស្ទើររាល់ថ្ងៃ ទ្រាំលេងបានទៅដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយ

ចែករំលែក៖

ភ្នំពេញ៖ ឥទ្ធិពលនៃគ្រឿងញៀនបានធ្វើឲ្យបុរសម្នាក់ប្រើអំពើហិង្សាលើប្រពន្ធស្ទើររាល់ថ្ងៃ ធ្វើឲ្យប្រពន្ធទ្រាំលេងបានទៅដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិប្រវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ។

ជនបង្កជាប្ដីមានឈ្មោះប៉ិច ចន្នី ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ ចំណែកប្រពន្ធមានឈ្មោះ មឿន ស្រីគា អាយុ ៣៨ឆ្នាំ មានមុខរបរកម្មការិនីរោងចក្រ ស្នាក់នៅកន្លែងកើងហេតុខាងលើហើយ មានកូនស្រី៤នាក់នៅក្នុងបន្ទុកគ្រួសារ។

បើតាមការបញ្ជាក់ពីស្ដ្រីជាប្រពន្ធបានឲ្យដឹងថា ពួកគាត់បានរៀបការជាមួយប្ដីរបស់គាត់ជាយូរឆ្នាំមកហើយ រហូតបានកូនស្រី៤នាក់ថែមទៀត លុះមួយរយៈចុងក្រោយនេះគាត់បានចូលធ្វើការជាសន្ដិសុខហើយគាត់បានប្រើប្រាស់នូវគ្រឿងញៀន រហូតប្រែក្លាយពីមនុស្សល្អទៅជាមនុស្សដែលឃោឃៅតែងប្រើអំពើហិង្សាលើរូបគាត់ស្ទើរគ្មានថ្ងៃលួស។ ស្ត្រីខាងលើបានបន្ដទៀតថា ដោយសារតែទ្រាំនូវទង្វើរបស់គាត់(ប្ដី)មិនបានទើបសម្រេចចិត្តទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃវែង ដើម្បីឲ្យសមត្ថកិច្ចប៉ុស្ដិ៍ជួយចាប់ប្ដីរបស់គាត់យកទៅចាត់ការតាមច្បាប់។

បន្ទាប់ពីទទួលបានពាក្យបណ្ដឹងខាងសមត្ថកិច្ចបានចុះដល់ផ្ទះស្ដ្រីរងគ្រោះខាងលើ ហើយបានឃាត់ខ្លួនបុរសជាប្ដីយកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃវែង ដើម្បីធ្វើការសួរនាំដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោចាត់ការតាមនីតិវិធីបន្ដ៕ ភារ៉ា ដង្កោ

...

IMG_9802 IMG_9803

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print