ភ្នំពេញ ៖ ខុនដូ Casa by Meridian ៣៣ជាន់នៅក្នុងទីក្រុងកោះពេជ្របាន ប្រកាសបើកគម្រោងបត់បែនដំបូងគេនៅ ប្រទេសកម្ពុជាដែលមានឈ្មោះថាគម្រោងជួលដើម្បីក្លាយជាម្ចាស់(LEASE-TO-OWN) ។ នេះជាគម្រោងម្ចាស់កម្មសិទ្ធិ អចលនទ្រព្យដែលផ្តល់ភាពងាយស្រួលនិងផ្តល់ជូនមិនថាជាលក្ខណៈបុគ្គលគ្រួសារនិងម្ចាស់ជំនួញ គឺអាចក្លាយជាម្ចាស់អចលនទ្រព្យតាមរយៈជំហានដំបូងដោយធ្វើការជួលអចលនទ្រព្យនិងបន្ទាប់ពីរយៈពេល៣ឆ្នាំអ្នកនឹងទទួលបានជម្រើសក្នុងការទិញអចលនទ្រព្យក្នុងតម្លៃបច្ចុប្បន្ន ។ ចំណែកឯប្រាក់ ដែលអ្នកបង់ថ្លៃជួលរយៈពេល៣ឆ្នាំ នឹងត្រូវបានប្រើប្រាស់ជាផ្នែកមួយនៃប្រាក់ទិញ អចលនទ្រព្យ ។
ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៣ខែមករាឆ្នាំ២០១៧ នៅ ការិយាល័យតំណាងលក់នៅទីក្រុងកោះពេជ្រ ។
លោក KoSek Yan នាយកប្រតិបត្តិនិងជាសហស្ថាបនិកក្រុមហ៊ុនMIH បានបន្ថែមថាដោយយល់ពីការលំបាករបស់អតិថិជន ដែលមានបំណងចង់ក្លាយជាម្ចាស់ គេ ហដ្ឋានតែមិនមានថវិកាច្រើនដើម្បីទិញយើងបង្កើតគម្រោងជួលដើម្បីក្លាយជាម្ចាស់ដ៏ពិសេសនេះឡើងនិងដើម្បីបង្កភាពងាយស្រួលមិនត្រឹមតែផ្តល់ឱកាសជូនអតិថិជនរបស់យើងឲ្យមានអាទិភាពក្លាយជាម្ចាស់នៃគេហដ្ឋានដែលស្ថិតនៅក្នុងទីតាំងដ៏មានកិត្យានុភាពនៃទីក្រុងកោះពេជ្រប៉ុណ្ណោះទេថែម ទាំងផ្តល់ជូនភាពងាយស្រួលផ្នែកហិរញ្ញ វត្ថុដើម្បីឱ្យអ្នកក្លាយជាម្ចាស់គេហដ្ឋាន ថែមទៀតផង ។
លោកថាគម្រោងនេះអតិថិជនអាចធ្វើការបញ្ជាទិញអចលនទ្រព្យបន្ទាប់ពីរយៈពេល៣ឆ្នាំនិងកាត់បន្ថយបាននូវហានិ ភ័យផ្នែកហិរញ្ញវត្ថុ ។ គម្រោងជួលដើម្បីក្លាយជាម្ចាស់នឹងត្រូវដាក់ឱ្យជួលទាំងខុនដូCASA by Meridian និងអគារផ្នែកពាណិជ្ជកម្មផងដែរ ។ អ្នក ជំនួញភាគច្រើនគឺយល់ដឹងពីចំណុចនេះក៏ប៉ុន្តែដោយសារការិយាល័យមានតម្លៃថ្លៃធ្វើឱ្យក្លាយជាបន្ទុកដូច្នេះហើយអ្នកជំនួញមួយចំនួនសម្រេចចិត្តជ្រើសរើសកន្លែងដែលមិនសមស្របដែលនាំឱ្យពួកគេប្រឈមនឹងការបាត់បង់សក្តានុពលចំណូលដ៏មាន តម្លៃ ។ លោកថាគម្រោងជួលដើម្បីក្លាយជាម្ចាស់ដែលជាគម្រោងដំបូងគេលើទីផ្សារជាពិសេសគម្រោងនេះត្រូវបានបង្កើតឡើងសម្រាប់អ្នកដែលចង់បានទីតាំងល្អ ដើម្បី ឱ្យអាជីវកម្មរបស់ខ្លួនរីកចម្រើនទៅមុខនិងចង់ក្លាយជាម្ចាស់អចលនទ្រព្យ ។
គម្រោងនេះអនុញ្ញាតឱ្យបុគ្គល ក្រុម គ្រួសារឬម្ចាស់ក្រុមហ៊ុនជួលកន្លែងរយៈពេល៣ឆ្នាំដំបូងនិងរីករាយជាមួយការរីកចម្រើននៃមុខជំនួញរបស់ពួកគាត់នៅទីនេះបន្ទាប់មកពួកគាត់នឹងមានជម្រើសអាចទិញខុនដូនៅក្នុងតម្លៃទីផ្សារបច្ចុប្បន្ន ។ ចំណែកប្រាក់ថ្លៃជួលដែលពួកគាត់បង់រយៈពេល៣ឆ្នាំនេះនឹងត្រូវបានប្រើប្រាស់ជាផ្នែកមួយនៃប្រាក់បង់សម្រាប់ទិញអចលនទ្រព្យនេះ។ប្រសិនបើតម្លៃអចលនទ្រព្យឡើងថ្លៃតម្លៃដែលពួកគាត់ទិញគឺរក្សានៅតម្លៃបច្ចុប្បន្នដដែលហើយប្រសិនបើតម្លៃអចលនទ្រព្យធ្លាក់ចុះពួកគាត់អាចបន្តជួលដោយពុំចាំបាច់ទិញឡើយ ។
លោកKoក៏បានប្រកាសផងដែរថាដើម ឡើយ CASA by Meridian នឹងត្រូវសាង សង់បញ្ចប់ចុងឆ្នាំ២០១៧ប៉ុន្តែពេលនេះត្រូវបានកែប្រែដោយធ្វើការដាក់លក់ជូនអតិថិជននៅខែមេសាឆ្នាំ២០១៧គឺនៅសល់រយៈពេល៣ខែប៉ុណ្ណោះគិតពីពេលនេះតទៅ ។ គេហដ្ឋានមួយចំនួននឹងត្រូវបានប្រគល់ជូនអតិថិជននៅចុងខែមករា នេះនិងបញ្ចប់ការប្រគល់ជូនទាំងស្រុងដល់អតិថិជននៅអំឡុងដើមខែមេសា ឆ្នាំ២០១៧នេះផងដែរ ។
គួរបញ្ជាក់ដែរថាទំនុកចិត្តនិងការប្តេជ្ញា ចិត្តរបស់ក្រុមហ៊ុនMeridian ក្នុងប្រទេសនេះទទួលបានការវិនិយោគច្រើនជាង២០០លានដុល្លារក្នុងសក្ដានុពលដ៏មានស្ថិរភាព និង មិនអាចប្រកែកបាននៃប្រទេសកម្ពុជា ។ CASA by Meridian គឺជាគេហដ្ឋានស្នាក់នៅ ការិយាល័យនិងហាងលក់ទំនិញមានកម្ពស់ ៣៣ជាន់ត្រូវបានសាងសង់នៅលើផ្ទៃដីជិត៥ពាន់ម៉ែត្រការ៉េ និងទំហំផ្ទៃអគារ៦,៥ម៉ឺនម៉ែត្រការ៉េ ដែលតម្លៃសម្រាប់ការលក់ជាមធ្យមប្រមាណ២៥.០០ ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ។
បច្ចុប្បន្នគម្រោងមួយផ្នែកធំត្រូវបានលក់ចេញទៅដល់អតិថិជន ដែល ៥០ភាគរយជាជនជាតិខ្មែរ ៕ វឌ្ឍនា